តំណាងសាខា ស.គ.ប.ក ខេត្តរតនគិរី ចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី
May 11, 2024សកម្មភាពតំណាងសាខា ស.គ.ប.ក ខេត្តរតនគិរី ចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សកម្មភាពតំណាងសាខា ស.គ.ប.ក ខេត្តរតនគិរី ចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី ដើម្បីសុំព័ត៌មានដូចជា
១ អំពីការជំរឿនសត្ថិតិពួកជំនុំក្នុងគណៈនិកាយប្រូតេស្តង់។
២/ ការជជែកគ្នាអំពីមានការបង្កើតគណៈកម្មការ ស.គ.ប.ក ទូទាំងខេត្ត។
៣/ បង្កើតការទំនាក់ទំនងគ្នាជាមួយប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។
តំណាង ក៏ដូចជាគណៈកម្មការ ស.គ.ប.ក ខេត្តនឹងប្តេជ្ញាចិត្តបន្តជ្រើសរើសគណៈកម្មការ តំណាង ស.គ.ប.ក ស្រុកនៅអូរយ៉ាដាវ និង ក្រុង/ស្រុកទាំងអស់ទូទាំងខេត្តរតនគិរី។
អរគុណព្រះយេស៊ូវ
អរគុណសន្តិភាព