សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ បានរៀបចំស្វាគមន៍លោកគ្រូ គីម វុធ ជាគ្រូគង្វាលនៃព្រះវិហារដំណឹងល្អស្រុកឆ្លូង ជាតំណាង ស.គ.ប.ក ប្រចាំស្រុកឆ្លូង

May 20, 2024 By Customer Service Information

សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ បានរៀបចំស្វាគមន៍លោកគ្រូ គីម វុធ ជាគ្រូគង្វាលនៃព្រះវិហារដំណឹងល្អស្រុកឆ្លូង ជាតំណាង ស.គ.ប.ក ប្រចាំស្រុកឆ្លូង

ក្រចេះ ÷ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ បានរៀបចំស្វាគមន៍លោកគ្រូ គីម វុធ ជាគ្រូគង្វាលនៃព្រះវិហារដំណឹងល្អស្រុកឆ្លូង ជាតំណាង ស.គ.ប.ក ប្រចាំស្រុកឆ្លូង ។ នៅក្នុងឱកាសនេះ លោកគ្រូគង្វាល ខាត់ សំអឿន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ បានពន្យល់ណែនាំដល់លោកគ្រូគង្វាល គីម វុធ បានយល់ច្បាស់អំពី ស.គ.ប.ក និងបានសម្រេចចិត្តដោយឥតងាករេ ចូលរួមជាមួយ ស.គ.ប.ក ព្រមទាំងបានបំពេញពាក្យស្នើសុំតួនាទីជាតំណាង ស គ.ប.ក.ប្រចាំស្រុកឆ្លូង ស្នើសុំដាក់ព្រះវិហារដំណឹងល្អស្រុកឆ្លូង ជាសមាជិក ស.គ.ប.ក ផងដែរ ។ ចុងបញ្ចប់នៃការជួបពិភាក្សា លោកប្រធាន ស.គ.ប.ក ប្រចាំខេត្តក្រចេះ បានណែនាំលោកគ្រូគង្វាល គីម វុធ ចូលរួមប្រជុំ ស.គ.ប.ក ទូទាំងប្រទេស នៅរាល់ដើមខែ និងប្រជុំប្រចាំខែនៃគណ:កម្មការ ស.គ.ប.ក នៅរាល់ចុងខែ ។ លោកគ្រូគង្វាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បំពេញនូវតួនាទីដែលលោកគ្រូទទួលបាន ធ្វើយ៉ាងណាជួយ ស.គ.ប.ក ឲ្យបានរីកចម្រើន និងចែកចាយដល់គ្រូគង្វាលផ្សេងៗទៀតឲ្យស្គាល់ច្បាស់អំពី ស.គ.ប.ក ចូលរួមជាគ្រួសារតែមួយ ដើម្បីភាពរីកចម្រើននៃពួកជំនុំក្នុងខេត្តក្រចេះទាំងមូល ។

សូមព្រះប្រទានពរលោកគ្រូ-អ្នកគ្រូ ទាំងអស់គ្នា!