ស.គ.ប.ក ខេត្តក្រចេះ បានចុះសូរសុខទុក្ខ អ្នកគ្រូ អ៊ុំ នាម គណៈកម្មការ ស.គ.ប.ក ប្រចាំស្រុកព្រែកប្រសព្វ និងសមាជិកពួកជំនុំនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ

June 10, 2024 By Customer Service Information

ស.គ.ប.ក ខេត្តក្រចេះ បានចុះសូរសុខទុក្ខ អ្នកគ្រូ អ៊ុំ នាម គណៈកម្មការ ស.គ.ប.ក ប្រចាំស្រុកព្រែកប្រសព្វ និងសមាជិកពួកជំនុំនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ ÷ នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ ដឹកនាំដោយលោកគ្រូគង្វាល ខាត់ សំអឿន តំណាង ស.គ.ប.ក ខេត្ត រួមដំណើរដោយ លោកគ្រូ ភួង ឈឿង ទីប្រឹក្សា ស.គ.ប.ក ខេត្ត អ្នកគ្រូ អ៊ុង ស្រីពេជ្រ លេខាធិការ ស.គ.ប.ក ខេត្ត លោកគ្រូគង្វាល គីម វុធ តំណាង ស.គ.ប.ក ប្រចាំស្រុកឆ្លូង និងអ្នកគ្រូ ហាក់ សុខលាង បានចុះសូរសុខទុក្ខ អ្នកគ្រូ អ៊ុំ នាម គណៈកម្មការ ស.គ.ប.ក ប្រចាំស្រុកព្រែកប្រសព្វ និងសមាជិកពួកជំនុំនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ស្ងិតនៅភូមិអូរអង្គុញ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងគោលបំណង÷
១.បង្កើតទំនាក់ទំនងល្អរវាង ស.គ.ប.ក ខេត្ត ជាមួយ ស.គ.ប.ក ស្រុក/ក្រុង ក៏ដូចជាព្រះវិហារសមាជិក ស.គ.ប
ក ទាំងអស់នៅទូទាំងខេត្ត ។
២.អធិស្ឋាន និងលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក ។
៣.ចែកចាយបទពិសោធន៍ល្អៗ ដើម្បីជួយឲ្យព្រះវិហារសមាជិក ស.គ.ប.ក ធ្វើយ៉ាងណាជួយឲ្យព្រះវិហារជាសមាជិកទាំងអស់មានការរីកចំរើន ។
៤.របៀបរកដង្វាយ និងការស្វែងរកដង្វាយសម្រាប់ជួយដល់សកម្មភាពរបស់ព្រះវិហារនីមួយៗ ។
ឆ្លៀតក្នុងឱកាសនេះ លោកគ្រូគង្វាល ខាត់ សំអឿន ក៏បានពន្យល់ណែនាំបន្ថែមដល់សមាជិក ស.គ.ប.ក ថ្នាក់ខេត្ត និងថ្នាក់ស្រុក/ក្រុង ឲ្យយល់កាន់តែច្បាស់អំពី ស គ.ប.ក ដើម្បីពន្យល់ដល់លោកគ្រូ-អ្នកគ្រូ ឬព្រះវិហារផ្សេងៗទៀតបានយល់ច្បាស់អំពី ស គ.ប.ក ។

សូមព្រះប្រទានពរ
តំណាង ស.គ.ប.ក ខេត្តក្រចេះ
លោកគ្រូគង្វាល: ខាត់ សំអឿន