ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ដែលជាសាសនិកនិកាយប្រូតេស្តង់ ២៣រូប បានចុះពិនិត្យសុខភាព ព្យាបាលជំងឺទូទៅ និងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋនៅភូមិ បឹងប្រី និង ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមិនយកកម្រៃ មិនប្រកាន់និន្នាការសាសនានិងនយោបាយ ក្រោមម្លប់សន្តិភាព ចំនួនពីរថ្ងៃជាប់ៗគ្នា
July 23, 2024ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ដែលជាគ្រីស្ទសាសនិកនិកាយប្រូតេស្តង់ ២៣រូប បានចុះពិនិត្យសុខភាព ព្យាបាលជំងឺទូទៅ និងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋនៅភូមិ បឹងប្រី និង ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមិនយកកម្រៃ មិនប្រកាន់និន្នាការសាសនានិងនយោបាយ ក្រោមម្លប់សន្តិភាព ចំនួនពីរថ្ងៃជាប់ៗគ្នា
ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2024 វេលាម៉ោង 8:00 ព្រឹកដល់ម៉ោង 5:00 ល្ងាច បានចុះទៅធ្វើការពិនិត្យសុខភាពព្យាបាលជំងឺទូទៅនិងចែកថ្នាំពេទ្យដល់ប្រជាជននៅក្នុងភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង
ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2024 វេលាម៉ោង 8:00 ព្រឹកដល់ម៉ោង 5:00 ល្ងាច បានចុះទៅធ្វើការពិនិត្យសុខភាពព្យាបាលជំងឺទូទៅនិងចែកថ្នាំពេទ្យដល់ប្រជាជននៅក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង
គួរបញ្ជាក់ផងដែរថាអង្គការមនុស្សធម៌ចម្រុះទាំងនេះកន្លងមកតែងតែចូលមកប្រទេសកម្ពុជាយើងដោយរួមចំណែកនៅក្នុងការងារមនុស្សធម៌ និងបានធ្វើការសហការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជាផងដែរ។