ក្រុមជំនុំរីករាយ ដែលជាសមាជិកសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) បានរៀបចំកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារព្រះយេស៊ូវ ដែលជាសាលប្រជុំស្ថិតនៅចំកណ្តាលពន្ធនាគារខេត្តសៀមរាប
July 24, 2024ក្រុមជំនុំរីករាយ ដែលជាសមាជិកសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) បានរៀបចំកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារព្រះយេស៊ូវ ដែលជាសាលប្រជុំស្ថិតនៅចំកណ្តាលពន្ធនាគារខេត្តសៀមរាប
ហាលេលូយ៉ា
សូមថ្វាយសេរីល្អដល់ព្រះយេស៊ូវគ្រីស្ទ
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមជំនុំរីករាយ ដែលជាសមាជិកសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)
បានរៀបចំកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារព្រះយេស៊ូវ
ដែលជាសាលប្រជុំស្ថិតនៅចំកណ្តាលពន្ធនាគារខេត្តសៀមរាប
ថ្ងៃនោះដែរ ក៏មានការចូលរួមពីសមាជិកយុវជន
មកពីប្រទេសកូរ៉េខាងត្បូងផងដែរ។
ក្នុងពេលវេលាប្រមាណជាងមួយម៉ោងកន្លះ
ជនជាប់ឃុំទាំងបុរសនិងស្រ្តី ,បានច្រៀងសរសើរព្រមទាំងបាន ទទួលការលើកទឹកចិត្តជាច្រើន តាមរយះការស្តាប់ការអធិប្បាយ ព្រះបន្ទូលលើកទឹកចិត្តរបស់គ្រូគង្វាល, បន្ទាប់ពីថ្វាយបង្គំចប់ គ្រប់គ្នាមានអំណរ
ទឹកមុខពេញដោយក្តីសង្ឃឹមត្រឡប់ទៅបន្ទប់រៀងៗខ្លួន។
សូមអរគុណ ឯកឧត្តមប្រធានពន្ធនាគារដែល តែងតែគាំទ្រដល់សមាជិកក្រុមជំនុំរីករាយ ព្រមទាំងអនុវត្តតាមគោលនយោបាយសេរីភាពជំនឿ
ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីសកម្មភាពពង្រឹងសេចក្តីជំនឿ
ក្រុមជំនុំរីករាយ បានជួយសម្រួលដល់ការអបរំ
ក្រៅប្រព័ន្ធដល់មន្ត្រីនិងជនជាប់ឃុំ មានដូចជា ផ្គត់ផ្គង់ សម្ភារះឌីជីថល(កុំព្យូទ័រយួរដៃ) សម្ភារៈកាត់សក់
និងឧបករណ៍អេឡិចត្រូនិច
ដើម្បីសម្រួលពេលមានកិច្ចប្រជុំផ្សេងៗផងដែរ។
ទាំងនេះបានមកពីការចូលរួមរៃអង្គាសពីសមាជិក ។
ដែលនេះបានជួយគាំទ្រស្របតាមយុទ្ធសាស្រ្តទី៣
(សកម្មភាពទី២)ការលើកកម្ពស់គ្រប់គ្រងពន្ធនាគារ ,
ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ផ្តល់សេវាអបរំកែប្រែ
ការស្តារនីតិសម្បទា ។
សូមអោយជនជាប់ឃុំទាំងអស់ មានការផ្លាស់ប្តូរឡើងដើម្បីកែប្រែ វិលមកសង្គមវិញ។
សូមជូនពរ អោយអ្នកដែលបានកែប្រែឆាប់បានទទួលការ
សម្រាលទោសពីព្រះមហាក្សត្រ ហើយត្រឡប់ទៅផ្ទះវិញមុនទោសកំណត់។
សូមជូនពរអោយមន្ទ្រីអនុរក្សមានសុខភាពល្អ
និងទទួលពរព្រះយេស៊ូវគ្រប់ៗគ្នា
សូមព្រះប្រទានពរ