Organized Meeting on Combating Human Trafficking in Cambodia on 28 July

February 20, 2024 By Admin

កិច្ចប្រជុំរៀបចំអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្សនៅកម្ពុជានាថ្ងៃទី២៨ខែកក្តដាឆ្នាំ២០២២វេលាម៉ោង២

រសៀលដល់ម៉ោង៥ល្ងាច ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្តេចក្រឡាហោម ស ខេង ,ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំអង្គប្រជុំនេះ ក្នុងទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអន្តរសាសនា ក្នុងនោះមានតំណាងថ្នាក់ដឹកនាំសាសនាគណៈនិកាយប្រតេស្តង់កម្ពុជា, តំណាងរាជរដ្ឋាភិបាល ,តំណាងអង្គការសង្គមស៊ីវិល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសុខដុមរមនីយកម្មសាសនាក្នុងម្លប់សន្តិភាពតែមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា។

យោងស្មារតីនៃកិច្ចពិភាក្សាក្នុងអង្គប្រជុំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ របស់ក្រុមការងាររៀបចំវេទិកាអន្តរសាសនា លើកទី៦ ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ សមាជិកនៃអង្គប្រជុំទាំងអស់ បានឯកភាពគ្នាអនុវត្តតាមផែនការ ដូចខាងក្រោម៖

ប្រមូលទិន្នន័យ តាមរយៈកិច្ចប្រជុំផ្សេងៗ ឬសិក្ខាសាលាតូចៗ តាមក្រុមគោលដៅខុសៗគ្នា ទៅតាមតំបន់ដែលមានជំនឿសាសនា នីមួយៗ លើសំនួរចំនួន ៤ នោះគឺ៖

១. តើមូលហេតុអ្វី ដែលធ្វើឲ្យសង្គមយើងកើតមានអំពើជួញដូរមនុស្សមិនឈប់ឈរ និងមិនអាចលុបបំបាត់បាន?
២. តើធ្វើដូចម្តេច ទើបអាចលុបបំបាត់អំពើជួញដូរមនុស្សពីក្នុងសង្គមយើងបាន?
៣. តើម្នាក់ៗ អាចរួមចំណែកបានអ្វីខ្លះដើម្បីលុបបំបាត់ ឬកាត់បន្ថយអំពើជួញដូរមនុស្ស?
៤. តើនៅមានកង្វល់ ឬសំណូមពរអ្វីខ្លះ ទទួលបាននូវប្រសិទ្ធភាពខ្ពស់?

ព័ត៌មានដែលទទួលបាន នឹងត្រូវបានដាក់បញ្ចូលជាធាតុចូលក្នុងបញ្ជីបញ្ហា និងបញ្ជីនៃដំណោះស្រាយ ដ៏មានសារសំខាន់ សម្រាប់ការ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស ដ៏មានប្រសិទ្ធភាព និងជាជំនួយស្មារតីសម្រាប់ការកំណត់ខ្លឹមសារនៃកម្មវិធីអន្តរសាសនា នាឆ្នាំ២០២២នេះ ។

អរគុណសន្តិភាព!