ព្រះវិហារក្តីសង្ឃឹម ក្រគរ អ.ស.គ.ប.ក ខេត្តពោធិ៍សាត់ សហការជាមួយក្រុមវេជ្ជបណ្ឌិតមកពី ប្រទេសកូរ៉េ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ
August 24, 2026លើកទីបី ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ព្រះវិហារក្តីសង្ឃឹម ក្រគរ សមាជិកសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយក្រុមវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ សរុបប្រជាពលរដ្ឋចំនួនប្រមាណ១៤៥ នាក់ និងចែកសម្ភារៈមួយចំនួនដល់កុមារចំនួនប្រមាណ៧០នាក់។