សារលិខិត គាំទ្រ របស់ សាខា ស.គ.ប.ក ទូទាំង ប្រទេស សូមគោរព អបអរសាទរ និងគាំទ្រពេញទំហឹង ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥

April 6, 2024 By Customer Service Information

សហគមន៍គ្រីស្ទបតិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ព្រមទាំងតំណាងសាខា ស.គ.ប.ក ២៥ខេត្ត/ក្រុង សូមគោរព អបអរសាទរ និងគាំទ្រពេញទំហឹង ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥។

យើងខ្ញុំសូមអធិស្ឋានសូមព្រះយេស៊ូវជាព្រះនៃយើងខ្ញុំ ប្រទានព្រះពរ សុខភាព និង ប្រាជ្ញាវាងវៃ ដល់សម្តេចក្នុងការដឹកនាំព្រឹទ្ធសភានីតិកាលទី៥ ជាម្លប់នៃយើងម្នាក់ៗ ក៏ដូចជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

យើងខ្ញុំសូម អរគុណសន្តិភាព និងការអភិវឌ្ឍន៍ ដែលសម្តេចបានផ្តល់មកឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

សូមឲ្យ សម្តេច ព្រមទាំងក្រុមគ្រួសារទាំងមូលដែលបានលះបង់កំលាំងកាយចិត្តបម្រើប្រទេសកម្ពុជា បានប្រកបដោយព្រះពរ សេចក្តីសុខសាន្ត សុភមង្គល និងអាយុយឺនយូរតទៅមុខជារៀងរហូត។

បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន យើងជាប្រមុខរដ្ឋស្តីទី សូមគាំទ្រ និងអរគុណសន្តិភាព !

សូមព្រះប្រទានពរ !