ស.គ.ប.ក ខេត្ត កំពត បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ និងពង្រឹងការងារ ស.គ.ប.ក ទូទាំងខេត្តឱ្យរីកចម្រើន

April 2, 2024 By Customer Service Information

ស.គ.ប.ក ខេត្ត កំពត បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ និងពង្រឹងការងារ ស.គ.ប.ក ទូទាំងខេត្តឱ្យរីកចម្រើន

កំពត ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤
តំណាងសហគមន៍គ្រីស្ទបរិស័ទ្ធគណៈ និកាយប្រូតេស្តង់កម្ពុជា ស.គ.ប..ក សាខាប្រចាំខេត្តកំពតព្រមទាំងតំណាង ស.គ.ប.ក ប្រចាំ ស្រុកដងទង់ ស្រុកជុំគីរី ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកទឹកឈូ  និងគណៈកម្មការ ស.គ.ប.ក ខេត្ត /ស្រុក បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ និងពង្រឹងការងារ ស.គ.ប.ក ទូទាំងខេត្តឱ្យរីកចម្រើន។
    ក្នុងអង្គប្រជុំនេះផងដែរលោកប្រធានតំណាងសាខា ស.គ.ប.ក ខេត្ត និងតំណាងស្រុកនីមួយៗ ដោយលើកឡើងថា អាជ្ញាធរមូលដ្ឋានមានការសហការបានល្អជាមួយ ស.គ.ប.ក ។

     ជាចុងក្រោយលោកគ្រូ ង៉ែត សំអុល តំណាងសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាប្រចាំខេត្តកំពត, ណែនាំទៅតំណាងស្រុកនិងគណៈកម្មការនីមួយៗថា៖  ដើម្បីសុខដុមរមនីយ៍សាសនា និងការីកចម្រើននៅខេត្តកំពតយើងត្រូគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ
ហ៊ុន សែន នាពិធីសុខដុមនីយ៍កម្មសាសនាគ្រីស្ទ៣ឆ្នាំជាប់ៗគ្នា រៀបចំឡើងដោយក្រសួងធម្មការនិងសាសនា(ឆ្នាំ២០១៦,២០១៧និង២០១៨ )ដើម្បីសាសនា និងសន្តិភាព  ដែលសម្តេចតេជោ បានអះអាងថាដរាបណាគណបក្សប្រជាជននៅកាន់អំណាច         សម្តេចតេជោ នៅតែរក្សាឲ្យមានគ្រប់សាសនាដំណើរការរហូត ហើយគ្រីស្ទសាសនាដូចព្រះពុទ្ធសាសនាគឺសាសនាគ្រីស្ទមាន២គណៈនិកាយធំៗ គឹសហគមន៍គណៈនិកាយកាតូលិក និងសហគមន៍គណៈនិកាយប្រូតេស្តង់ តែគណៈនិកាយប្រូតេស្តង់មាននិកាយតូចឈ្មោះខុសៗគ្នាជាច្រើន បង្កើតទីស្នាក់ថ្វាយបង្គំព្រះគ្រប់ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងស្របតាម    សន្ទរកថារបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាអនុសាសន៍ថ្មីពាក់ព័ន្ធទៅនិងជំនឿសាសនានោះ មិនអាចទទួលយកបានឡើយបើនឹកឃើញភ្លាម បបួលគ្នាបង្កើតជំនឿសាសនាមួយភ្លាមនោះ តែ សម្តេចធិបតី បានលើកឡើងទៀតថា ជំនឿសាសនា មួយអាចទទួលយកបានលុះតែសាសនានោះមានមូលដ្ឋាននិងជំនឿច្បាស់លាស់។ 

     ជាចុងក្រោយគណៈកម្មការទាំងអស់បានប្តេជ្ញាចិត្តថានឹងបម្រើព្រះ និងខិតខំជម្រុញវិហារក្នុងតំបន់ដែលមិនទាន់យល់ច្បាស់ពី ស.គ.ប.ក ឱ្យបែរមកក្នុងមហាគ្រួសារ ស.គ.ប.ក តែមួយ។

អរគុណព្រះយេស៊ូវគ្រីស្ទ !
អរគុណសន្តិភាព!