កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង របស់ ស.គ.ប.ក ខេត្តស្វាយរៀង
May 7, 2024កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង របស់ ស.គ.ប.ក ខេត្តស្វាយរៀង
ស្វាយរៀងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទី ០៦ ខែ ០៥ ឆ្នាំ ២០២៤ ម៉ោង ៩:៥០នាទីព្រឹកដល់ ១១: ៤០នាទីថ្ងៃត្រង់។
សេចក្តីរាយការណ៍ ជូនចំពោះ នាយកដ្ឋាន សហគមន៍ គ្រីស្ទបរិស័ទ គណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក
។
ក. សហគមន៍ គ្រីស្ទបរិស័ទ គណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក សាខាខេត្តស្វាយរៀងមានតំណាងចូលរូម ខេត្ត ស្រុក ១០ នាក់។
ទី១ សកម្មភាពបេសកម្មនឹងការថ្វាយបង្គំព្រះនៅតាមពួកជំនុំក្នុងខេត្ត។
ទី២ ប្រមូល ឯកសារចាស់ៗផុតកំណត់ដាក់ពាក្យដូយកថ្មីវិញ។
ទី៣ ការជ្រើសរើសតំណាង ស.គ.ប.ក ក្រុង/ស្រុក នៅក្នុងខេត្តទាំងមូលឱ្យមានគ្រប់ ក្រុង/ស្រុក ទាំង ៨ ។
ខ. សេចក្តីផ្សេងៗបានកើតឡើងនៅក្នុងខេត្ត÷
ទី១ សព្វថ្ងៃយើងមានក្រុមកោសិការ តូចៗ លក្ខណៈ ពី ១០ ទៅ ១៥ នាក់ ទាំង ចាស់ នឹង ក្មេងក្នុងខេត្តមានចំនូន ១៦ ក្រុមបន្ថែមទៀត។
ទី២ អំពីឯកសារចាស់ៗ យើងប្រមូលបានមួយចំនួនហើយតែមិនទាន់គ្រប់ ទាល់តែគ្រប់បានផ្ញើជូននាយកដ្ឋាន ស.គ.ប.ក វិញ។
សេចក្តីសំណូមពរ÷
សេចក្តីគោរពនឹងអញ្ជើញ លោកគ្រូ ប្រធានរចាត់ការទូទៅ ស.គ.ប.ក លោក ផា សុផល់ មេត្តារៀបចំកម្មវិធីអញ្ជើញ ឯកឧត្តម បណ្ឌិត ប្រធាន អញ្ញើញមកខេត្តស្វាយរៀងម្តងដើម្បី ជួបសំណេះសំណាលជាមួយគណៈកម្មការ និងសមាជិក ស.គ.ប.ក ខេត្តស្វាយរៀងទាំងអស់គ្នាផងដែរ។
សូមអរគុណ និង សូមព្រះប្រទានពរ ឯកឧត្តមប្រធាន ស.គ.ប.ក ឱ្យប្រកបដោយសេចក្តីសុខសាន្ត។