កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង របស់ ស.គ.ប.ក ខេត្តស្វាយរៀង

May 7, 2024 By Customer Service Information

កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង របស់ ស.គ.ប.ក ខេត្តស្វាយរៀង

ស្វាយរៀងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
កិច្ចប្រជុំធ្វើឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទី ០៦ ខែ ០៥ ឆ្នាំ ២០២៤ ម៉ោង ៩:៥០នាទីព្រឹកដល់ ១១: ៤០នាទីថ្ងៃត្រង់។

សេចក្តីរាយការណ៍ ជូនចំពោះ នាយកដ្ឋាន សហគមន៍ គ្រីស្ទបរិស័ទ គណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក

ក. សហគមន៍ គ្រីស្ទបរិស័ទ គណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក  សាខាខេត្តស្វាយរៀងមានតំណាងចូលរូម ខេត្ត ស្រុក ១០ នាក់។

ទី១ សកម្មភាពបេសកម្មនឹងការថ្វាយបង្គំព្រះនៅតាមពួកជំនុំក្នុងខេត្ត។

ទី២  ប្រមូល ឯកសារចាស់ៗផុតកំណត់ដាក់ពាក្យដូយកថ្មីវិញ។

ទី៣ ការជ្រើសរើសតំណាង ស.គ.ប.ក ក្រុង/ស្រុក នៅក្នុងខេត្តទាំងមូលឱ្យមានគ្រប់ ក្រុង/ស្រុក ទាំង ៨ ។

ខ. សេចក្តីផ្សេងៗបានកើតឡើងនៅក្នុងខេត្ត÷

ទី១ សព្វថ្ងៃយើងមានក្រុមកោសិការ តូចៗ លក្ខណៈ  ពី ១០ ទៅ ១៥ នាក់ ទាំង ចាស់ នឹង ក្មេងក្នុងខេត្តមានចំនូន ១៦ ក្រុមបន្ថែមទៀត។

ទី២  អំពីឯកសារចាស់ៗ យើងប្រមូលបានមួយចំនួនហើយតែមិនទាន់គ្រប់ ទាល់តែគ្រប់បានផ្ញើជូននាយកដ្ឋាន ស.គ.ប.ក វិញ។

សេចក្តីសំណូមពរ÷
សេចក្តីគោរពនឹងអញ្ជើញ លោកគ្រូ ប្រធានរចាត់ការទូទៅ  ស.គ.ប.ក លោក ផា សុផល់ មេត្តារៀបចំកម្មវិធីអញ្ជើញ ឯកឧត្តម បណ្ឌិត ប្រធាន អញ្ញើញមកខេត្តស្វាយរៀងម្តងដើម្បី ជួបសំណេះសំណាលជាមួយគណៈកម្មការ និងសមាជិក ស.គ.ប.ក  ខេត្តស្វាយរៀងទាំងអស់គ្នាផងដែរ។

សូមអរគុណ និង សូមព្រះប្រទានពរ ឯកឧត្តមប្រធាន ស.គ.ប.ក ឱ្យប្រកបដោយសេចក្តីសុខសាន្ត។