ការអបអរសាទរ ការបើកការដ្ឋានព្រែកហ្វូណនតេជោ របស់សមាជិកសហគមន៍គ្រីស្ទបរិស័ទ្ធគណៈនិកាយប្រូតេស្តង់ កម្ពុជា ទូទាំងប្រទេសទាំងមូល​​ នៅថ្ងៃទី ០៥​ សីហា ២០២៤

August 5, 2024 By Admin


យើងខ្ញុំជាសមាជិកនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ កម្ពុជា ទូទាំងប្រទេស សូមសម្តែងការអបអរសាទរ និង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោ និងបានបើកការដ្ឋាន​ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
នេះ ។
គម្រោង ព្រែកជីកហ្វូណន-តេជោ នេះ ជាការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដែលមាន ប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប នឹងផ្តល់ផលប្រយោជន៍ដ៏ធំដល់ប្រទេសកម្ពុជាលើវិស័យកសិកម្ម និងដឹកជញ្ជូន កាត់បន្ថយពេលវេលា តម្លៃដឹកជញ្ជូន និងចរាចរណ៍ផ្លូវគោក ងាយស្រួល ដល់ការនាំទំនិញរបស់កម្ពុជាទៅកាន់សមុទ្រ បង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស អនុវត្តន៍ផែរណបបន្ថែម ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ប្រព័ន្ឋធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ការរំដោះទឹកជំនន់នារដូវវស្សា បង្កើន ផលទឹកសាបតាមព្រែក….។ គម្រោង ព្រែកជីកហ្វូណន-តេជោ នេះ នឹងបម្រើផលប្រយោជន៍ជាតិ ជួយបង្កើន សេដ្ឋកិច្ចជាតិនាពេលអនាគត ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរ ដោយការអធិស្ឋានទូលព្រះយេស៊ូវគ្រីស្ទ សូមទ្រង់ប្រទានព្រះពរជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចមហាបវរធិបតី ប្រកបតែសេចក្តីសុខសាន្ត សុខភាពល្អ កំលាំងមាំមួន និងជោគជ័យគ្រប់ភារៈកិច្ច ៕