ខេត្តកំពត ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)
April 4, 2025



ខេត្តកំពត ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)
ខេត្តកំពត ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) បានអញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុង ទី ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ចូលរួមពិធីបេីកសម្ភោធអាគាព្រះវិហារនិងសាលាគម្ពីរ ដែលស្ថិតនៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូៗដែលជាថ្នាក់ដឹកនាំក្នុងសាលាគម្ពីរ លោកគ្រូអ្នកគ្រូជាបេសកជនមកពីប្រទេសកូរ៉េខាងត្បូង និងបេសកជនមកពីសហរដ្ឋអាមេរិច ក៏ដូចជាវត្តមានគណ:កម្មការ សគបក ប្រចាំខេត្ត ស្រុក និងលោកគ្រូគង្វាល អ្នកគ្រូ ទូទាំងខេត្តកំពត។
ក្នុងពិធីសម្ភោធនេះផងដែរ
១.លោក ផា សុផល់ បាននាំពាក្យការសួរសុខទុក្ខ , ការលើកទឹកចិត្ត ដល់សមាជិកទាំងអស់ឱ្យចេះសាមគ្គីគ្នា ស្រឡាញ់រួបរួមគ្នាបម្រើព្រះ ស្រឡាញ់ព្រះ និងប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគោលជំនឿរបស់ខ្លួនក្នុងគណៈនិកាយប្រូតេស្តង់ …..។ល។
២.ពន្យល់អំពីមូលដ្ឋានគ្រឹះនៃច្បាប់របស់ ស.គ.ប.ក និងជីវប្រវត្តនៃការដែលបណ្តាលឲ្យមានការកើតមានឡើងសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ។
ជាចុងក្រោយ លោក ផា សុផល់ ក៏បានលើកទឹកចិត្តដល់ លោកគ្រូគង្វាលអ្នកគ្រូនៅក្នុងពិធី និងអរព្រះគុណដល់ព្រះ ដែលទ្រង់បានជ្រើសរើសឯកឧត្តម អ៊ុង ទី ឲ្យមកធ្វើជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ហើយវិរៈភាពរបស់ឯកឧត្តមអស្ចារ្យលះបង់ណាស់ក្នុងការបម្រើព្រះ និងគ្រីស្ទបរិស័ទក្នុងគណៈនិកាយប្រូតេស្តង់ទូទាំងប្រទេស…។ល។
ពិធីសម្ភោធចាប់ផ្តើមនៅម៉ោង៩នាទីព្រឹក និងបញ្ចប់នៅម៉ោង ១២នាទីថ្ងៃត្រង់