កិច្ចប្រជុំ CCPC ប្រចាំខែថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥

July 8, 2025 By Admin

កិច្ចប្រជុំ CCPC ប្រចាំខែ
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥

របៀបវារៈ
១. ស្វាគមន៍អ្នកចូលរួម
២. អធិស្ឋាន និងចម្រៀងថ្វាយបង្គុំព្រះ
៣. ដឹកនាំកិច្ចប្រជុំដោយ ឯកឧ្តមបណ្ឌិត អ៊ុង ទី
៤. អធិស្ឋានបិទកិច្ចប្រជុំដោយ លោកគ្រូគង្វាល តាំង វេកហួង

ខ្លឹមសារប្រជុំ
១. ស្វាគមន៍អ្នកចូលរួមសំណេះសំណាលកិច្ចប្រជុំ ដោយ លោកគ្រូគង្វាល ផា សុផល់
២. អធិស្ឋាន និងចម្រៀងថ្វាយបង្គុំព្រះ ដឹកនាំដោយ លោកគ្រូ រ័ត្ន ប៊ុនសំ
៣. ដឹកនាំកិច្ចប្រជុំដោយ ឯកឧ្តមបណ្ឌិត អ៊ុង ទី អំពី៖

  • ការរួបរួមសាមគ្គីលើសេចក្តីជំនឿ (គណៈនិកាយប្រូតេស្តង់)
  • ការរួបរួមចំពោះជាតិ ក្រោមម្លប់សន្តិភាព ដើម្បីរីកចម្រើនដំណឹងល្អនៃព្រះ
  • ការបើកចិត្តលើកឡើងពីបញ្ហានានាជូនរដ្ឋបាល CCPC កុំបីខាន ដើម្បីជជែកពិភាក្សា និងរកដំណោះស្រាយរួមមួយ
  • ការអនុវត្តកិច្ចការដោយវិន័យ និងភាពស្មោះចំពោះព្រះ
  • ការទុកចិត្តលើព្រះ (ដាក់កាយ ដាក់ចិត្ត) ដោយមិនរំពឹងសេចក្តីតបស្នងដោយការមើលឃើញដោយភ្នែក
  • ការប្រុងប្រយ័ត្ននឹងការល្បួងរបស់លោកកិយ ដោយយកព្រះជាទីមួយ
  • ការលះបង់បម្រើព្រះដោយអស់អំពីចិត្តនឹងទទួលបានការតបស្នងពីទ្រង់យ៉ាងសាកសម
  • ការរៀនធ្វើការដោយថានានុក្រម (តួនាទី)
  • គ្រីស្ទានត្រូវប្រព្រឹត្តខ្លួនដូចជាមេទ័ព ត្រៀមតតាំងគ្រប់សត្រូវ
  • គ្រូគង្វាលត្រូវប្រុងប្រៀបការពារចៀម ដើម្បីការពារពីការវាយឆ្មក់ពីចចក
  • ទុក្ខលំបាកបងប្អូន ត្រូវចេះជួយគ្នាទៅវិញទៅមក (យកព្រះយេស៊ូវជាគំរូកំឡុងពេលទ្រង់បានយាងមកផែនដី)
  • តំណាងខេត្តនីមួយៗត្រូវធ្វើការងារដោយប្រព័ន្ធការងារបានចែង
  • ធ្វើអ្វីមួយត្រូវធ្វើតាមច្បាប់ និងលក្ខខណ្ឌតិកៈ
  • ទីស្នាក់ការកណ្តាលនឹងទទួលផ្ទុករាល់របាយការណ៍ និងការស្នើសុំ សម្រាប់ធ្វើការសិក្សា និងផ្តល់ការឆ្លើយតបត្រលប់វិញ
  • ជំនឿលើព្រះគឺជាការលះបង់ និងភាពស្មោះត្រង់

៤. អធិស្ឋានបិទកិច្ចប្រជុំដោយ លោកគ្រូគង្វាល តាំង វេកហួង