កម្មវិធីសំណេះសំណាលជួបជុំប្រកបជាមួយ ថ្នាក់ដឹកនាំ គ្រូគង្វាល មានជំនឿខាងគណៈនិកាយប្រូតេស្តង់ និងវគ្គបណ្តុះបណ្តាលកម្មវិធីផ្សាយដំណឹងល្អនៅខេត្តស្វាយរៀង
October 2, 2025












សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)
កម្មវិធីសំណេះសំណាលជួបជុំប្រកបជាមួយ ថ្នាក់ដឹកនាំ គ្រូគង្វាល មានជំនឿខាងគណៈនិកាយប្រូតេស្តង់ និងវគ្គបណ្តុះបណ្តាលកម្មវិធីផ្សាយដំណឹងល្អនៅខេត្តស្វាយរៀង ក្រោមការដឹកនាំដោយលោកគ្រូ ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ ស.គ.ប.ក ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) និងលោកគ្រូ តាំង វេកហួង និងអ្នកគ្រូ តាំង សាមឿន ជាគ្រូគង្វាលនៃព្រះវិហារជីវិតថ្មីភ្នំពេញ ព្រមទាំងសហការី។
កម្មវិធីសំណេះសំណាលនេះបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគ្រូគង្វាល ចំនួនជិក១០០នាក់ ដែលអញ្ជើញមកតាមបណ្តាព្រះវិហារក្នុងក្រុង/ស្រុកនៃខេត្តស្វាយរៀង។
ក្នុងឱកាសនោះផងដែរ លោកគ្រូ ផា សុផល់ ក៏បានពាំនាំពាក្យពីឯកឧត្តមប្រធាននូវការសួរសុខទុក្ខនិងណែនាំឱ្យបានយល់ពីការដឹកនាំស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី មានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឱ្យជៀសវាងនូវការស្តាប់ពាក្យញ៉ុះញ៉ង់នៃពួកអមិត្តនៅក្រៅប្រទេសឬមាននៅតាមបណ្តាញហ្វេសប៊ុកនានា និងការគោរពច្បាប់រដ្ឋ គោរពនូវគោលជំនឿរបស់ខ្លួន គោរពភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ។
កម្មពិធីនេះបានប្រព្រឹត្តនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក និងបានបញ្ចប់នៅវេលាម៉ោង១រសៀល ស្ថិតនៅទីស្នាកការ ស.គ.ប.ក ភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។