កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក ខេត្តឧត្តរមានជ័យ (C.C.P.C) ទាំង៧រូប និងមានពួកជំនុំនិកាយផ្សេងៗនៅក្នុងតំបន់

April 12, 2024 By Customer Service Information

កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក ខេត្តឧត្តរមានជ័យ (C.C.P.C) ទាំង៧រូប និងមានពួកជំនុំនិកាយផ្សេងៗនៅក្នុងតំបន់

កិច្ចប្រជុំគណៈកម្មការខេត្តឧត្ដរមានជ័យ
ភូមិអូខ្ចៅ  សង្កាត់កូនគ្រៀល  សំរោង ។

ថ្ងៃ១២ ខែមេសា ឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក (C.C.P.C) ទាំង៧រូប និងមានពួកជំនុំនិកាយផ្សេងៗនៅក្នុងតំបន់ដែលបានចូលរួមក្នុងកិច្ចប្រជុំ ។

គោលបំណង:
-រៀបចំរចនាសម្ព័ន្ធ ស.គ.ប.ក (C.C.P.C) ខេត្ត ក្រុង/ស្រុក បន្តដែលមិនមានគ្រប់ចំនួននៅឡើយ។
– លើកទឹកចិត្តនិងពង្រឹងជំនឿគ្នាទៅវិញទៅមកដល់គ្រូគង្វាលនិងសមាជិកមកពីវិហារនិកាយផ្សេងៗគ្នាឱ្យឈររឹងមាំក្នុងជំនឿរបស់ខ្លួនស្របតាមគោលទ្ធិក្នុងគណៈនិកាយប្រូតេស្តង់ ដែលប្រើព្រះគម្ពីរប៊ីប៦៦កណ្ឌ ដែលបកប្រែជាភាសាខ្មែរមុនដំបូងបង្អស់១៩៥៤។
– ស្វែងយល់អំពីភាពជាសមាជិកភាពរបស់ ស.គ.ប.ក (C.C.P.C) ។
– ស្វែងយល់អំពីផ្លូវច្បាប់របស់ស.គ.ប.ក (C.C.P.C)។

ក្នុងកិច្ចប្រជុំនេះផងដែរ លោប្រធាន និង អនុប្រធានសាខាខេត្ត និងតំណាងក្រុងសំរោងក្នុងខេត្ត ឧត្តរមានជ័យ និងគណៈកម្មការ ស.គ.ប.ក (C.C.P.C) ប្រចាំខេត្តទាំងអស់បានប្រជុំពិភាក្សាការងាររៀបចំគំរោងប្រជុំប្រចាំខែតាមទីស្នាក់ការ ស.គ.ប.ក (C.C.P.C) ក្រុង/ស្រុកនីមួយៗផងដែរ ដើម្បីពង្រឹងសមត្ថភាពការងារនឹងឲ្យបានស្គាល់ទស្សនៈវិស័យនឹងរៀបផែនការក្នុងគោលបំណងរបស់ស.គ.ប.ក (C.C.P.C)សាខាខេត្តឧត្តរមានជ័យឱ្យបានរីកចម្រើន ហើយក៏បាននាំគ្នាលើស្លាកទីស្នាក់ការ សាខា ស.គ.ប.ក (C.C.P.C) ក្រុងសំរោង ខេត្ត ឧត្តរមានជ័យរួចរាល់ដោយស្ងាពរផងដែរ។

អរគុណព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ
សូមសរសើរតម្កើង និងសូមថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ !  អាម៉ែន!