កិច្ចប្រជុំប្រចាំខែនៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)សាខាខេត្តឧត្តរមានជ័យ

May 4, 2024 By Customer Service Information

កិច្ចប្រជុំប្រចាំខែនៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)សាខាខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ថ្ងៃទី០៤.០៥.២០២៤ កិច្ចប្រជុំប្រចាំខែនៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)សាខាខេត្តឧត្តរមានជ័យ
ប្រធានបទស្តីអំពីការតែងតាំងគណៈកម្មការ ស.គ.ប.ក ខេត្តបានគ្រប់ចំនួន៧នាក់ដោយជោគជ័យ ហើយនឹងបន្តរៀបចំឱ្យមានគណៈកម្មការ ស.គ.ប.ក ក្រុង/ស្រុក។

គោលបំណង ស.គ.ប.ក/ឧជ ក្នុង២០២៤

.  ដើម្បីឲ្យមានកម្លាំងជួយធ្វើការ ស.គ.ប.ក ទូទាំងខេត្ត
. ការទំនាក់ទំនងដល់ព្រះវិហារឬទីស្នាក់ការថ្វាយបង្គំព្រះនៃគណៈនិកាយប្រូតេស្តង់ដើម្បីឱ្យចូលជាសមាជិក ស.គ.ប.ក ក្នុងប្រព័ន្ធដ្ឋបាល ស.គ.ប.ក ខេត្តឧត្តរមានជ័យ តែមួយ។
– សំនួរ និងចម្លើយសិក្សាស្វែងយល់ពីមូលដ្ឋាននៃច្បាប់ ស.គ.ប.ក ដើម្បីងាយស្រួលធ្វើជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយថា្នក់ខេត្ត ថ្នាក់ស្រុក/ក្រុង និង ជាមួយមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត, ការិយាល័យធម្មការនិងសាសនាស្រុក/ក្រុង
-ណែនាំឱ្យអំពីគោលជំនឿក្នុង សគបក  ព្រមទាំងដាក់កំណត់ឱ្យប្រើព្រះគម្ពីរប៊ីបបកប្រែជាភាសាខ្មែរ១៩៥៤ជាគោល។
– ការបង្កើត ឆាតឬតេលេក្រាមឲ្យគ្រប់គ្នាដើម្បីទំនាក់ទំនង ឬចូលប្រជុំក្នុង Zoom ។
– សេចក្តីអធិស្ឋានតាមសំណូមពរ
– ការណាត់គ្នាប្រជុំប្រចាំខែនីមួយៗ
សូមព្រះប្រទានពរ
អរគុណសន្តិភាព!