គណៈកម្មការ ស.គ.ប.ក/សៀមរាប ថ្នាក់ខេត្ត.ក្រុង.ថ្នាក់ស្រុក និងលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំទូទាំងខេត្តសៀមរាបបានបើកការប្រជុំពិភាក្សាការងារនៃ ស.គ.ប.ក

May 17, 2024 By Customer Service Information

គណៈកម្មការ ស.គ.ប.ក/សៀមរាប ថ្នាក់ខេត្ត.ក្រុង.ថ្នាក់ស្រុក និងលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំទូទាំងខេត្តសៀមរាបបានបើកការប្រជុំពិភាក្សាការងារនៃ ស.គ.ប.ក

ក្រុងរុនតាឯកថ្ងៃទី១៧.ឧសភា ឆ្នាំ២០២៤ គណៈកម្មការ ស.គ.ប.ក/ស.រ ថ្នាក់ខេត្ត.ក្រុង.ថ្នាក់ស្រុក និងលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំទូទាំងខេត្តសៀមរាបបានបើកការប្រជុំពិភាក្សាការងារនៃ ស.គ.ប.ក/ស.រ រួមមាន
ក/ការដឹកនាំសរសើតម្កើងព្រះនឹងថ្វាយបង្គុំព្រះ ដោយលោកគ្រូ មាស សុភ័ក្ត្រតំណាងក្រុងរុនតាឯក
១/សរសើតម្កើងនឹងថ្វាយបង្គំព្រះ
២./អធិស្ថានសម្រាប់ ស.គ.ប.ក
៣/ការចែកចាយព្រះបន្ទូលលើកទឹកចិត្តដោយលោកគ្រូ នូវ រដ្ឋា
ខ/រៀបចំផែនការនឹងផ្តល់មតិយោបល់ដោយលោកគ្រូប្រធាន ស.គ.ប.ក សាខាខេត្តសៀមរាប
១/គៀងគរសមាជិកថ្មី
២/ រៀបចំរចនាសម្ព័ន្ធថ្នាក់ស្រុក
៣/ រៀបចំឱ្យមានដង្វាយទ្រទ្រង់ផ្នែកបុណ្យសពក្នុង ស គ.ប.ក/សរ
៤/រៀបចំរបាយាការណ៍ប្រចាំខែ
គ/ការផ្តល់មតិយោបល់
លោកគ្រូថ្នាក់ខេត្ត ក្រុងនឹងថ្នាក់ស្រុកបានផ្តល់យោបល់គ្នាដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗដែលមានការពិបាកនៅតាមស្រុកនឹងតាមព្រះវិហារជាសមាជិក ស.គ.ប.ក ដែលបានជួប។
ឃ/ផែនការធ្វើបន្ត
-លោកគ្រូជាតំណាងស្រុកនីមួយៗខិតខំគៀងគរសមាជិកថ្មីនៅតាមស្រុករបស់ខ្លួន។
-លោកគ្រូជាតំណាងស្រុកនីមួយៗចុះលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូជាសមាជិកតាមផ្ទះឲ្យបានមួយម្តង។
ង/ បញ្ចប់នៃការប្រជុំ
អធិស្ថានសម្រាប់ឯកឧត្តមប្រធានស.គ.ប.ក និងសម្រាប់លោកគ្រូអ្នកគ្រូជាតំណាងខេត្តនីមួយៗនឹងថ្នាក់ដឹកនាំទូទាំងកម្ពុជា។

ប្រធាន ស.គ.ប.ក/សរ

          ឌឿ រំលង