សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់សាខាប្រចាំខេត្តក្រចេះ បានរៀបចំការប្រជុំ គណៈកម្មការប្រចាំខែរបស់ខ្លួន ក្រោមប្រធានបទ: វឌ្ឍន:ភាពនៃ ស.គ.ប.ក ខេត្តក្រចេះ

May 24, 2024 By Customer Service Information

សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់សាខាប្រចាំខេត្តក្រចេះ បានរៀបចំការប្រជុំ គណៈកម្មការប្រចាំខែរបស់ខ្លួន ក្រោមប្រធានបទ: វឌ្ឍន:ភាពនៃ ស.គ.ប.ក ខេត្តក្រចេះ

ក្រចេះ÷ នារសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់សាខាប្រចាំខេត្តក្រចេះ បានរៀបចំការប្រជុំ គណៈកម្មការប្រចាំខែរបស់ខ្លួន ក្រោមប្រធានបទ: វឌ្ឍន:ភាពនៃ ស.គ.ប.ក ខេត្តក្រចេះ ។ កិច្ចការប្រជុំនេះធ្វើឡើងនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ ចំនួន ១១ រូប ក្នុងនោះចូលរួមតាមប្រព័ន្ឋ Facebook ចំនួន១ រូប ។ កិច្ចប្រជុំនេះ គឺផ្តោតទៅលើការរីកចំរើននៃ ស.គ.ប.ក  ក្នុងពេលបច្ចុប្បន្ន និងរៀបចំទិសដៅឈានទៅដល់ការជ្រើសរើសតំណាងគ្រប់ក្រុង/ស្រុក និងការលើកស្លាកទីស្នាក់ការ ស.គ.ប.ក នៅគ្រប់ក្រុង/ស្រុក នៅទូទាំងខេត្ត ។  បន្ទាប់មក យើងក៏បានពន្យល់ណែនាំដល់លោកគ្រូ-អ្នកគ្រូ ដែលមិនទាន់ស្គាល់ និងយល់អំពី ស.គ.ប.ក ឲ្យបានស្គាល់ និងបានយល់ច្បាស់ ដើម្បីពន្យល់ណែនាំដល់លោកគ្រូ-អ្នកគ្រូដទៃទៀតឲ្យស្គាល់ និងយល់ពី ស គ.ប.ក ចៀសវាងមានការយល់ច្រឡំមកលើ ស.គ.ប.ក ។ លើសពីនេះ យើងនៅតែបន្តពន្យល់ណែនាំឲ្យដឹងពីប្រវត្តិនិកាយប្រតេស្តង់កើតឡើងយ៉ាងដូចម្តេច ហើយបាននាំដំណឹងល្អមកដល់ប្រទេសកម្ពុជាយើងតាំងពីពេលណា? យើងសង្កេតឃើញថា លោកគ្រូ-អ្នកគ្រូ ដែលមានវត្តមាននៅក្នុងអង្គប្រជុំពេលនេះ មានសេចក្តីអំណរក្រៃលែង និងចូលរួមជាដង្វាយគាំទ្រដល់ ស.គ.ប.ក យ៉ាងច្រើនកុះករ ។

សូមព្រះប្រទានពរដល់លោកគ្រូ-អ្នកគ្រូ និង ស.គ.ប.ក !

ប្រធានសាខា ស.គ.ប.ក/កច
ខាត់ សំអឿន