លោក ផា សុផល់ ប្រធានគណៈកម្មការចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក បានចុះទៅប្រគល់លិខិតតែងតាំងជូនតំណាង សាខា ស.គ.ប.ក ប្រចាំខេត្តព្រះវិហារ

May 27, 2024 By Customer Service Information

លោក ផា សុផល់ ប្រធានគណៈកម្មការចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក បានចុះទៅប្រគល់លិខិតតែងតាំងជូនតំណាង សាខា ស.គ.ប.ក ប្រចាំខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ផា សុផល់ ប្រធានគណៈកម្មការចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក បានចុះទៅប្រគល់លិខិតតែងតាំងជូនតំណាង សាខា ស.គ.ប.ក ប្រចាំខេត្តព្រះវិហារ ។ នៅក្នុងឱកាសនេះ លោក ផា សុផល់ ប្រធានគណៈកម្មការចាត់ការទូទៅ ស.គ.ប.ក បានពន្យល់ណែនាំដល់តំណាង សាខា ស.គ.ប.ក សមាជិក ស.គ.ប.ក ខេត្តព្រះវិហារឱ្យបានយល់ច្បាស់បន្ថែមពីច្បាប់របស់ ស.គ.ប.ក ដែលសមាជិកគ្រីស្ទបរិស័ទបានសម្រេចចិត្តចូលរួមដោយឥតងាករេ ជាមួយ ស.គ.ប.ក ។ ក្នុងនោះផងដែរក៏មានវត្តមានតំណាងសាខា ស.គ.ប.ក ប្រចាំខេត្តឧត្តរមានជ័យនិងគណៈកម្មការខេត្តឧត្តរមានជ័យថ្នាក់ខេត្ត ក្រុង/ស្រុកបានចូលរួមសំណះសំណាលផងដែរ។ ចុងបញ្ចប់នៃការជួបពិភាក្សានិងប្រគល់លិខិតតែងតាំង លោកប្រធានគណៈកម្មការចាត់ការទូទៅ ស.គ.ប.ក បានណែនាំគណៈកម្មការទាំងអស់ ឱ្យចូលរួមប្រជុំ ស.គ.ប.ក ទូទាំងប្រទេស នៅរាល់ដើមខែ និងប្រជុំប្រចាំខែនៃគណ:កម្មការ ស.គ.ប.ក នៅរាល់ចុងខែ ។
គណៈកម្មការ ស.គ.ប.ក ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យបានប្តេជ្ញាចិត្តយ៉ាងមុតមាំ បំពេញនូវតួនាទី ធ្វើយ៉ាងណាជួយ ស.គ.ប.ក ឲ្យបានរីកចម្រើន និងចែកចាយដល់គ្រូគង្វាលផ្សេងៗទៀតឲ្យស្គាល់ច្បាស់អំពី ស.គ.ប.ក ចូលរួមជាគ្រួសារតែមួយ ដើម្បីភាពរីកចម្រើននៃពួកជំនុំក្នុងខេត្តទាំងមូល ។

សូមព្រះប្រទានពរលោកគ្រូ-អ្នកគ្រូ ទាំងអស់គ្នា!