ស.គ.ប.ក ខេត្តក្រចេះ បានរៀបចំកិច្ចស្វាគមន៍អ្នកគ្រូ អ៊ុំ នាម ជាគ្រូគង្វាលនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ដែលបានស្នើសុំចូលរួមជាសមាជិកគណ:កម្មការ ស គ.ប ក ប្រចាំស្រុកព្រែកប្រសព្វ និងបានស្នើសុំដាក់ព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ជាសមាជិក ស.គ.ប.ក

June 3, 2024 By Customer Service Information

ស.គ.ប.ក ខេត្តក្រចេះ បានរៀបចំកិច្ចស្វាគមន៍អ្នកគ្រូ អ៊ុំ នាម ជាគ្រូគង្វាលនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ដែលបានស្នើសុំចូលរួមជាសមាជិកគណ:កម្មការ ស គ.ប ក ប្រចាំស្រុកព្រែកប្រសព្វ និងបានស្នើសុំដាក់ព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ជាសមាជិក ស.គ.ប.ក

ក្រចេះ : នារសៀលថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ ដឹកនាំដោយលោកគ្រូគង្វាល ខាត់ សំអឿន ជាប្រធាន និងគណ:កម្មការ ស.គ.ប.ក ប្រចាំខេត្តក្រចេះ រួមមាន លោកគ្រូ ភួង ឈឿង ជាទីប្រឹក្សា និងអ្នកគ្រូ អ៊ុង ស្រីពេជ្រ ជាលេខាធិការ បានរៀបចំកិច្ចស្វាគមន៍អ្នកគ្រូ អ៊ុំ នាម ជាគ្រូគង្វាលនៃព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ដែលបានស្នើសុំចូលរួមជាសមាជិកគណ:កម្មការ ស គ.ប ក ប្រចាំស្រុកព្រែកប្រសព្វ និងបានស្នើសុំដាក់ព្រះវិហារជីវិតក្នុងព្រះគ្រីស្ទស្រុកព្រែកប្រសព្វ ជាសមាជិក ស.គ.ប.ក ។ នៅក្នុងពិធីស្វាគមន៍នាពេលនេះ អ្នកគ្រូគង្វាល អ៊ុង ស្រីពេជ្រ ក៏បានស្នើសុំដាក់ព្រះវិហារឯករាជ្យ ដែលដឹកនាំដោយអ្នកគ្រូផ្ទាល់ មកជាសមាជិក ស.គ.ប.ក ផងដែរ ។ ក្រោយពីពិភាក្សាអស់រយ:ពេលជាង១ម៉ោងរួចមក លោកប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ ក៏បានរៀបចំឯកសារបំពេញជូនតាមការស្នើសុំរបស់អ្នកគ្រូ២ ដើម្បីដាក់ជូននាយកដ្ឋានរដ្ឋបាល ស.គ.ប.ក ប្រចាំប្រទេសកម្ពុជា ធ្វើការពិនិត្យ និងសម្រេច ។

ប្រធាន: លោកគ្រូគង្វាល ខាត់ សំអឿន