កម្មធីសិក្ខាសាលាព្រះគម្ពីរប៊ីប នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)
November 21, 2025












កម្មធីសិក្ខាសាលាព្រះគម្ពីរប៊ីប នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) ដោយចាត់លោកគ្រូ ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ ស.គ.ប.ក និងលោកគ្រូ តាំង វេកហួង និងអ្នកគ្រូ តាំង សាមឿន ជាគ្រូគង្វាលនៃព្រះវិហារជីវិតថ្មីភ្នំពេញ ព្រមទាំងសហការី …។
កម្មវិធីសិក្ខាសាលព្រះគម្ពីរប៊ីបនេះ មានការចូលរួម ដូចគណៈកម្មការ ស.គ.ក.ប ប្រចាំខេត្តព្រះសីហនុ និងគ្រូគង្វាល ដែលជាសមាជិក និងក្រុមនិស្សិតនៃសកលបិទ្យាល័យជីវិត ចំនួនជាង១០០នាក់ ។
ក្នុងឱកាសនោះផងដែរ លោកគ្រូ ផា សុផល់ ក៏បានពាំនាំពាក្យពីឯកឧត្តមប្រធាននូវការសួរសុខទុក្ខនិងណែនាំឱ្យបានយល់ពីការដឹកនាំស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី មានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឱ្យជៀសវាងនូវការស្តាប់ពាក្យញ៉ុះញ៉ង់នៃពួកអមិត្តនៅក្រៅប្រទេសឬមាននៅតាមបណ្តាញហ្វេសប៊ុកនានា និងការគោរពច្បាប់រដ្ឋ គោរពនូវគោលជំនឿរបស់ខ្លួន គោរពភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ។
កម្មពិធីនេះបានប្រព្រឹត្តនៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក និងបានបញ្ចប់នៅវេលាម៉ោង១រសៀល ស្ថិតនៅសកលវិទ្យាល័យជីវិត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។