កម្មធីសិក្ខាសាលាព្រះគម្ពីរប៊ីប នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំ​ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)

November 21, 2025 By Admin

កម្មធីសិក្ខាសាលាព្រះគម្ពីរប៊ីប នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំ​ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) ដោយចាត់លោកគ្រូ​ ផា​ សុផល់​ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ​ ស.គ.ប.ក និងលោកគ្រូ តាំង វេកហួង និងអ្នកគ្រូ តាំង សាមឿន ជាគ្រូគង្វាលនៃព្រះវិហារជីវិតថ្មីភ្នំពេញ ព្រមទាំងសហការី …។

កម្មវិធីសិក្ខាសាលព្រះគម្ពីរប៊ីបនេះ មានការចូលរួម ដូចគណៈកម្មការ ស.គ.ក.ប ប្រចាំខេត្តព្រះសីហនុ និងគ្រូគង្វាល​ ដែលជាសមាជិក និងក្រុមនិស្សិតនៃសកលបិទ្យាល័យជីវិត ចំនួនជាង១០០នាក់ ។

ក្នុងឱកាសនោះផងដែរ​ លោកគ្រូ​ ផា​ សុផល់​ ក៏បានពាំនាំពាក្យពីឯកឧត្តមប្រធាន​នូវការសួរសុខទុក្ខ​និងណែនាំឱ្យបានយល់ពីការដឹកនាំស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី មានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឱ្យជៀសវាងនូវការស្តាប់ពាក្យញ៉ុះញ៉ង់នៃពួកអមិត្តនៅក្រៅប្រទេសឬមាននៅតាមបណ្តាញហ្វេសប៊ុកនានា និងការគោរពច្បាប់រដ្ឋ គោរពនូវគោលជំនឿរបស់ខ្លួន គោរពភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ។

កម្មពិធីនេះបានប្រព្រឹត្តនៅ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក និងបានបញ្ចប់នៅវេលាម៉ោង១រសៀល ស្ថិតនៅសកលវិទ្យាល័យជីវិត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។