Ceremony of Community Representative Meeting of the Cambodian Mandate Committee of the CPCC
February 20, 2024ពិធីសំណេះសំណាលតំណាងសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់
កម្ពុជា ស.គ.ប.ក ទូទាំងប្រទេស
កាលបរិច្ឆេទ៖ កំពង់ធំ ថ្ងៃ ចន្ទ ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
វេលាម៉ោង ៨ៈ០០-៤ៈ០០
ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៣
របៀបវារៈ
១. គោរពភ្លេងជាតិ ច្រៀងបទបរិសុទ្ធៗ និងអធិស្ឋានបើកកម្មវិធីដោយលោកគ្រូគង្វាល តាំង វេកហួង
២. កម្មវិធិសំណេះសំណាល ក្រោមម្លប់មសន្តិភាពដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
៣. ឧទ្ទេសនាមតំណាង ស.គ.ប.ក ដែលចូលរួមចំពោះមុខ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
៤. អនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំដល់តំណាងសាខា ស.គ.ប.ក ដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី
ប្រធានស.គ.ប.ក
៥. សំណួរចម្លើយ
៦. អធិប្បាយព្រះបន្ទូល អធិស្ឋានបរិភោគអាហារថ្ងៃត្រង់ដោយលោកគ្រូគង្វាល តាំង វេកហួង
៧. មតិបូកសរុបលទ្ធផល កម្មវិធីសំណេះសំណាល ដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
I. ខ្លឹមសារបស់កម្មវិធី
១. គោរពភ្លេងជាតិ ច្រៀងបទបរិសុទ្ធៗ និងអធិស្ឋានបើកកម្មវិធីដោយលោកគ្រូគង្វាល តាំង វេកហួង
លោកគ្រូ អ្នកគ្រូទាំងអស់បានចូលរួមគោរពភ្លេងជាតិ និងរួមចិត្តតែមួយក្នុងការអធិស្ឋានសូមព្រះពរព្រះក្នុងការបើក
កម្មវិធីសំណេះសំណាលឡើង និងថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ
២. កម្មវិធិសំណេះសំណាល ក្រោមម្លប់មសន្តិភាពដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
- ឯកឧត្តមប្រធា អ៊ុង ទី
- ការប្រកាសអំពីរបេ្តជ្ញាចិត្តក្នុងការរបស់ឯកឧត្តមប្រធាន អ៊ុង ទី ក្នុងការពុះពារគ្រប់ឧបស័គ្គដើម្បី នៅតែការពារជំនឿគ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា
- ការស្តាប់សារសំឡេងអំពីប្រវត្តិរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ឋានៈនាយករដ្ឋមន្ត្រី ក្នុងការចងចាំអំពីជីវិតរបស់សម្តេចនារបបខ្មែរក្រហម ឬ របបប៉ុល ពត ដែលរំលឹកអំពីការរងទុក្ខឈឺចាប់ វេទនា ទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងរូបភាពដែលនាសម័យនោះ ប្រទេសកម្ពុជាបានស្ថិតក្នុងការគម្រាមកំហេង ហើយប្រជាជនទាំងអស់រស់នៅរ៉ាំរៃជាមួយភាពព័យខ្លាច ការអត់ឃ្លាន និងរងចាំតែសេចក្តីស្លាប់។ ពិសេស ការឈឺចាប់នៅដិតដាម និងស្រមោលអន្ទោលតាមប្រាណរបស់សម្តេចនោះគឺ សម្តេចមិនអាចជួយសង្គ្រោះកូនប្រុសជាទីស្រលាញ់រសប់សម្តេចបានដែលកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិត។ នៅទីបំផុត កូនប្រុសរបស់សម្តេចក៏បានបាត់បងជីវិតនាសម័យនោះទៅ។ ហេតុការនៃការបាត់បង់កូនជាទីស្រលាញ់ ធ្វើឲ្យសម្តេចកាន់តែឈឺចុកចាប់មួយកម្រិតទៀត តែទោះជាបែបនេះក្តី សម្តេចមិនព្រមបោះបង់ក្តីសង្ឃឹមក្នុងការប្តេជ្ញាចិត្តរំដោះប្រជាជនខ្មែររាប់លានអ្នកដែលកំពុងរងចាំការជួយរំដោះឲ្យរួចជីវិតពីរបបខ្មែរក្រហម ប៉ុល ពត របស់សម្តេចនោះឡើយ។
- ឯកឧត្តមប្រធាន អ៊ុង ទី បានចាក់សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នេះឡើង ក្នុងគោលបំណងរំលេចឲ្យគ្រីស្ទបរស័ទទាំងឡាយដែលមានជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ នឹកឃើញអំពីរបប ប៉ុល ពត ដែលជារបបពិបាកខ្លាំងបំផុតក្នុងការប្រកាសពីដំណឹងល្អនៃព្រះ។ អ្វីដែលលោកប្រធានចង់បានដែរនោះគឺថា ត្រូវមានចិត្តអំណរ សប្បាយ ដោយរស់ក្នុងសន្តិភាព និងមានសិទ្ធពេញទីក្នុងការជឿលើអង្គព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាការផ្សាយដំណឹងល្អយ៉ាងមានសេរីភាព មិនមានការថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាល ឬ ពីហ្វូងមនុស្សដែលជ្រុលនិយមណាមួយឡើយ។
៣. ឧទ្ទេសនាមតំណាង ស.គ.ប.ក ដែលចូលរួមចំពោះមុខ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
- ឯកឧត្តមប្រធាន អ៊ុង ទី និងលោកគ្រូគង្វាល តាំង វេកហួង បានប្រជុំណែនាំតំណាងខេត្ត ស.គ.ប.ក ទាំង១៦នាក់ (១៦ខេត្ត) ដើម្បីណែនាំលម្អិតអំពីការងារស្នូល និងទិសដៅចម្បងរបស់ ស.គ.ប.ក។
- ឯកឧត្តមប្រធាន អ៊ុង ទី បានធ្វើការចែកនូវវិញ្ញាបណ្ណបត្រជូនតំណាងសាខាខេត្ត ស.គ.ប,ក ក្នុងការអបអរនូវសមិទ្ឌផលនៃការបម្រើព្រះ និងសេចក្តីពិតរបស់ព្រះ។
៤. ការចែករំលែកមេរៀនស្តីពី គ្រីស្ទបរិស័ទក្នុងនាមជាអ្នកដឹកនាំ
- លោកគ្រូ បាក់ អ៊ុងស៊ុង បាននាំមកនូវមេរៀនដ៏ល្អ និងមានសារៈសំខាន់សម្រាប់គ្រូគង្វាលនៅក្នុងអង្គពិធីដូចពិធីដូចខាងក្រោម៖
- ការមានជំនឿមុតមាំក្នុងអង្គព្រះយេស៊ូវគ្រីស្ទ នាំមកនូវព្រះពរ និងការស្តាប់បង្គាប់ព្រះ
- ការបម្រើព្រះដោយចិត្តស្មោះត្រង់ នាំឲ្យជីវិតមានអំណរ
- ការសូមព្រះពរ និងការផ្គត់ផ្គង់ពីព្រះដោយសេចក្តីជំនឿ និងរស់នៅដោយការទុកចិត្តលើព្រះ និងសំឡឹងមើលព្រះជាទីមួយនៅក្នុងជីវិត
- ការរៀបចំរចនាសម្ព័ន្ធពួកជំនុំទៅតាមអាយុ និងប្រភេទពួកជំនុំឥឲ្យមាន៖ Sunday School ក្រុមបុរស ស្រ្តី ឬ ចាស់ទុំក្នុងព្រះវិហារ និងក្រុមយុវជន ដោយអនុវត្តក្នុងព្រះវិហារ
- ការបម្រើព្រះ និងការដឹកនាំពួកជំនុំក្នុងបម្រើព្រះដើម្បីទទួលបានព្រះពរពីព្រះ និងភាពជិតស្និទ្ធជាមួយព្រះ
- នាំពួកជំនុំធ្វើបុណ្យជ្រមុជទឹកដើម្បីបំពេញតាមព្រះបន្ទូលព្រះដែលមានចែងក្នងព្រះគម្ពីប៊ីប
- អនុវត្តច្បាប់ក្នុងព្រះវិហារ ដូចដែលបានអនុវត្តច្បាប់របស់ប្រទេស
- បង្រៀនពួកជំនុំឲ្យចេះថ្វាយដង្វាយ ព្រោះតាមរយៈដង្វាយនឹងនាំឲ្យពួកជំនុំមិនខ្វះខាត និងមានឃ្លាំងទុកនៅនឹងព្រះជានិរន្ត
- រៀបចំសម្ភារៈរៀន និងបង្រៀនសម្រាប់ពួកជំនុំ យុវជន និងកុមការទៅតាមការយល់ដឹង និងតម្រូវការដើម្បីធានាប្រសិទ្ធភាពរៀន
- អ្នកបម្រើព្រះក្នុងភាពជាអ្នកដឹកនាំ និងសេចក្តីជំនឿមិនដែលនិយាយភាពកំសោយរបស់ខ្លួនឲ្យពួកជំនុំ និងមនុស្សជុំវិញខ្លួនបានលឺឡើយ ព្រោះអ្នកមានជំនឿលើព្រះមិនដែលខ្វះទេ។
- ក្រុមជំនុំមានកាតព្វកិច្ចជួយផ្គត់ផ្គង់ព្រះវិហារ និងគ្រូគង្វាល ដើម្បីជួយគាំទ្រតម្រូវការរស់នៅប្រចាំថ្ងៃរបស់គ្រូគង្វាល
- ការបង្កើតសិស្ស៖
- ការផ្សាយដំណឹងល្អ
- យកគំរូព្រះយេស៊ូវកំឡុងពេលទ្រង់មានព្រះវត្តមាននៅផែនដី
- ការចែករំលែកពីលោកគ្រូ អ្នកគ្រូ ជាអ្នកចូលរួមនៅក្នុងកម្មវិធី៖
- បទពិសោធន៍ក្នុងការបម្រើព្រះនៅតាមព្រះវិហារ
- ការស្គាល់ពីសេចក្តីរបស់ព្រះតាមរយៈព្រះគម្ពីរប៊ីប
- ការធ្វើតួនាទីជាអ្នកបង្កើតសិស្ស
- ការប្រព្រឹត្តខ្លួន និងប្រកាន់ខ្ជាប់នូវព្រះគម្ពីប៊ីប
៥. អនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំដល់តំណាងសាខា ស.គ.ប.ក ដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធានស.គ.ប.ក
- ការជ្រើសរើសអ្នកតំណាងគណៈកម្មការប្រចាំខេត្ត
- ការជ្រើសរើសសមាជិក និង
- ភារៈកិច្ចរបស់គណៈកម្មការតំណាង
៦. វគ្គសំណួរចម្លើយ
រាល់សំណួរ ដែលអ្នកចូលរួមសួរនៅក្នុងកម្មវិធីនឹងត្រូវឆ្លើយបកស្រាយដោយលោកគ្រូគង្វាល តាំង វេកហួង និងឯកឧត្តមប្រធាន
អ៊ុង ទី។
៧. អធិប្បាយព្រះបន្ទូល អធិស្ឋានបរិភោគអាហារថ្ងៃត្រង់ដោយលោកគ្រូគង្វាល តាំង វេកហួង
- ព្រះគម្ពីរ អេភេសូ ១ៈ១០
- ការទទួលស្គាល់នូវការត្រាស់ហៅរបស់ព្រះ
- ត្រាស់ហៅដើម្បីទទួលបានសេចក្តីសង្គ្រោះរបស់ព្រះ
- ត្រាស់ហៅឲ្យរស់ក្នុងជីវិតបរិសុទ្ធ
- ត្រាស់ហៅក្នុងការបម្រើ
- ការទទួលស្គាល់នូវការត្រាស់ហៅរបស់ព្រះ
៨. មតិបូកសរុបលទ្ធផលក្នុងកម្មវិធីសំណេះសំណាល ដោយ ឯកឧត្តមបណ្ឌិត អ៊ុង ទី ប្រធាន ស.គ.ប.ក
សូមតំណាងសាខាគ្រប់ៗរូបធ្វើនូវភារៈកិច្ចដែលបានបែងចែក និងលើកឡើងនៅក្នុងអង្គប្រជុំណែនាំ និងមានសំណួរ ឬ បញ្ហាអ្វី សូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានរដ្ឋបាល ស.គ.ប.ក ភ្លាមៗកុំបីខាន ដើម្បីខាងនាយកដ្ឋាន ស.គ.ប.ក រកដំណោះស្រាយជូនតាមលទ្ធភាព។ ឯកឧត្តមប្រធានមានប្រសាសន៍ទៀតថា លោកនឹងនៅបន្តជួយ និងគាំទ្រពីក្រោយរាល់សកម្មភាពសម្រាប់តំណាងសាខា និងសមាជិកគ្រប់ៗរូបដែលមានបញ្ហាទាក់ទងនឹងកិច្ចការងារ ស.គ.ប.ក។