គណៈកម្មការ ស.គ.ប.ក ខេត្តសៀមរាប  ចុះលើកទឹកចិត្តដល់ពួកជំនុំដែលមានទុក្ខលំបាកឬមានបញ្ហាផ្សេងៗ

March 15, 2024 By Customer Service Information

គណៈកម្មការ ស.គ.ប.ក ខេត្តសៀមរាប  ចុះលើកទឹកចិត្តដល់ពួកជំនុំដែលមានទុក្ខលំបាកឬមានបញ្ហាផ្សេងៗ

សៀមរាបថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការជាសមាជិកថ្នាក់ក្រុង/ស្រុកនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តសៀមរាប (ស-គ-ប-ក/ស.រ) បានដឹកនាំការប្រជុំដោយគ្រូឌឿ រំលង ជាតំណាងសាខាខេត្តសៀមរាប ព្រមទាំងរៀបចំ គណៈកម្មការចុះលើកទឹកចិត្តដល់ពួកជំនុំដែលមានទុក្ខលំបាកឬមានបញ្ហាផ្សេងៗហើយបានសំណេះសំណាលជាមួយតំណាងសាខា ស.គ.ប.ក ខេត្តសៀមរាប តំណាងក្រុង តំណាងស្រុកនីមួយៗ ព្រមទាំងអ្នកគ្រូ លោកគ្រូគង្វាលដែលជាសមាជិក ស-គ-ប-ក ទាំងអស់ទូទាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អរគុណព្រះយេស៊ូវគ្រីស្ទ !
អរគុណសន្តិភាព!