កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក (C.C.P.C) ប្រចាំខេត្តព្រះសីហនុ

March 16, 2024 By Customer Service Information

កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក (C.C.P.C) ប្រចាំខេត្តព្រះសីហនុ

ព្រះសីហនុ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំខែនៃគណៈកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក (C.C.P.C) ។

គោលបំណង:

-រៀបចំរចនាសម្ព័ន្ធ ស.គ.ប.ក (C.C.P.C) ខេត្ត និង ស្រុកព្រៃបន់ (រៀបចំបានសម្រេច)។
– លើកទឹកចិត្តនិងពង្រឹងជំនឿគ្នាទៅវិញទៅមក។
– ស្វែងយល់អំពីភាពជាសមាជិកភាពរបស់ ស.គ.ប.ក (C.C.P.C) ។
– ស្វែងយល់អំពីផ្លូវច្បាប់របស់ស.គ.ប.ក (C.C.P.C)។
ក្នុងកិច្ចប្រជុំនេះផងដែរ លោប្រធាន និង អនុប្រធានសាខា ស.គ.ប.ក (C.C.P.C) ប្រចាំខេត្តព្រះសីហនុបានប្រជុំពិភាក្សាការងាររៀបចំគំរោងប្រជុំប្រចាំខែតាមទីស្នាក់ការ ស.គ.ប.ក (C.C.P.C) ក្រុង/ស្រុកនីមួយដើម្បីពង្រឹងសមត្ថភាពការងារនឹងឲ្យបានស្គាល់ទស្សនៈវិស័យនឹងរៀបផែនការក្នុងគោលបំណងរបស់ស.គ.ប.ក (C.C.P.C)សាខាខេត្តព្រះសីហនុ។

អរគុណព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រឹកនេះបានប្រជុំបង្កើតគណៈកម្មការខេត្ត និងគណៈកម្មការស្រុកព្រៃនប់ដែលមានសមាជិកចូលរួមចំនួន14 នាក់អវត្តមានមួយនាក់។

សូមសរសើរតម្កើង និងសូមថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ !  អាម៉ែន!