ការប្រជុំរៀបចំជាមួយលោកគ្រូគង្វាលដែលជាសមាជិក ស.គ.ប.ក ខេត្ត ឧត្តរមានជ័យ ដើម្បីជ្រើសរើសគណៈកម្មការខេត្ត/ស្រុក/ក្រុងទូទាំងខេត្ត

March 16, 2024 By Customer Service Information

ការប្រជុំរៀបចំជាមួយលោកគ្រូគង្វាលដែលជាសមាជិក ស.គ.ប.ក ខេត្ត ឧត្តរមានជ័យ ដើម្បីជ្រើសរើសគណៈកម្មការខេត្ត/ស្រុក/ក្រុងទូទាំងខេត្ត

ឧត្តរមានជ័យ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោកគ្រូគង្វាល ឃឹម ប៉ៃ ប្រធានសាខា ស.គ.ប.ក ខេត្តនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក (C.C.P.C) បានរៀបចំប្រជុំជាមួយលោកគ្រូគង្វាលដែលជាសមាជិក សគបក ខេត្តមកពីបណ្តាលស្រុក/ក្រុង ដើម្បីជ្រើសរើសគណៈកម្មការខេត្ត/ស្រុក/ក្រុងទូទាំងខេត្ត ឧត្តរមានជ័យ។

លោកប្រធានសាខា ស.គ.ប.ក ខេត្ត ឧត្តរមានជ័យ ក៏បាន÷
១. លើកទឹកចិត្ត និងពង្រឹងជំនឿគ្នាទៅវិញទៅមកស្របតាមគោលលទ្ធិកំណែទម្រង់របស់លោក ម៉ាទីលូធ័រ និងកាន់ភ្ជាប់លើការប្រើព្រះគម្ពីរប៊ីបបកប្រែជាភាសាខ្មែរ នៅឆ្នាំ ១៩៥៤ ជាគោល។
ស្វែងយល់អំពីភាពជាសមាជិកភាពរបស់ ស.គ.ប.ក (C.C.P.C) ។
២. ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃច្បាប់របស់ ស.គ.ប.ក (C.C.P.C) ដែលទទួលស្គាល់ដោយស្របច្បាប់ពីរាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធានសាខា ស.គ.ប.ក (C.C.P.C) ប្រចាំខេត្តបានពិភាក្សាការងាររៀបចំគំរោងប្រជុំប្រចាំខែតាមទីស្នាក់ការ ស.គ.ប.ក (C.C.P.C) ក្រុង/ស្រុកនីមួយៗដើម្បីពង្រឹងសមត្ថភាពការងារ ប្រមូលសមាជិកនឹងឲ្យបានស្គាល់ទស្សនៈវិស័យនឹងរៀបផែនការក្នុងគោលបំណងរបស់ ស.គ.ប.ក (C.C.P.C) ក្នុងខេត្ត។

អរគុណព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រឹកនេះបានប្រជុំបង្កើតគណៈកម្មការខេត្ត និងគណៈកម្មការស្រុកព្រៃនប់ដែលមានសមាជិកចូលរួម។

សូមសរសើរតម្កើង និងសូមថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ! អាម៉ែន!