កិច្ចសហប្រតិបត្តិការងាររវាង ស.គ.ប.ក ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័ត៌មានផ្សេងៗ ទាក់ទងសណ្តាប់ធ្នាប់នានា

March 25, 2024 By Customer Service Information

កិច្ចសហប្រតិបត្តិការងាររវាង ស.គ.ប.ក ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័ត៌មានផ្សេងៗ ទាក់ទងសណ្តាប់ធ្នាប់នានា

ក្រចេះ : នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា ប្រចាំខេត្តក្រចេះ ដឹកនាំដោយលោកគ្រូគង្វាល ខាត់ សំអឿន ប្រធាន ស.គ.ប.ក ខេត្តក្រចេះ និងលោកគ្រូ ភួង ឈឿង ទីប្រឹក្សា ស.គ.ប.ក ខេត្តក្រចេះ បានចុះជួបជាមួយលោក ឡេង សារ៉ាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់ ដើម្បីកិច្ចសហប្រតិបត្តិការងាររវាង ស.គ.ប.ក ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័ត៌មានផ្សេងៗ ទាក់ទងសណ្តាប់ធ្នាប់នានា ជាពិសេសព័ត៌មានអំពីការចេញ-ចូល និងការស្នាក់នៅនៃជនបរទេសក្នុងទីតាំងឃុំគោលាប់ទាំងមូល ។ លើសពីនេះ លោកមេប៉ុស្តិ៍រដ្ឋបាល បានស្នើសុំទីតាំងស្នាក់ការ ស.គ.ប.ក ម្តងម្កាល់ ចុះផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន និងផលប៉ះពាល់ដល់បងប្អូនពួកជំនុំក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ ដើម្បីសហការអនុវត្តនូវភូមិឃុំមានសុវត្ថិភាព ។