ស.គ.ប.ក ខេត្តស្វាយរៀង បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ ដើម្បីការរីកចម្រើន

March 20, 2024 By Customer Service Information

គណៈកម្មការ ស.គ.ប.ក ខេត្តស្វាយរៀង បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ

ស្វាយរៀង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
តំណាងសហគមន៍គ្រីស្ទបរិស័ទ្ធគណៈ និកាយប្រូតេស្តង់កម្ពុជា ស.គ.ប..ក សាខាប្រចាំខេត្តស្វាយរៀងព្រមទាំងតំណាង ស.គ.ប.ក ប្រចាំក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុក កំពង់រោទ៍ និងគណៈកម្មការ ស.គ.ប.ក ខេត្ត ក្រុង/ស្រុក បានប្រជុំរៀបចំផែនការ យុទ្ធសាស្ត្រការងារ។

ក្នុងអង្គប្រជុំនោះ លោកប្រធានសាខា ស.គ.ប.ក ខេត្តបានលើកឡើងនូវផែនការយុទ្ធសាស្ត្រមួយចំនួនដើម្បីការរីកចម្រើន។

ជាមួយនឹងការរៀបចំផែនការ ការប្រជុំនេះក៏មានកម្មវិធីផ្សេងៗ ដូចជា

  • អធិដ្ឋានបើកកម្មវិធី ចំរៀងសរសើរព្រះ ដឹកនាំដោយ គ្រូ ព្រុំ សេដ្ឋា
  • ចែកចាយព្រះបន្ទូលព្រះ ដោយលោកគ្រូ ម៉ែន សាវិន
  • អធិស្ឋានបិទកម្មវិធីប្រជុំ ដោយលោកគ្រូ វ៉ា អឿង

ចប់បិទកម្មវិធី ម៉ោង ១២ ថ្ងៃត្រង់ ទី ២០ ខែ ០៣ ឆ្នាំ ២០២៤ ព្រះវិហារ លោកគ្រូ អូង សុខុម ភូមិរោងបន្លែរ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។