កិច្ចប្រជុំគណកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក ប្រចាំខេត្តព្រះសីហនុ

April 6, 2024 By Customer Service Information

កិច្ចប្រជុំគណកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក ប្រចាំខេត្តព្រះសីហនុ

កិច្ចប្រជុំគណកម្មការ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក ប្រចាំខេត្តព្រះសីហនុ
ព្រឹកថ្ងៃសៅរ៍ទី៦ខែមេសាឆ្នាំ២០២៤
ទីតាំង  ស្នាក់ការកណ្ដាល(វិហារលោកគ្រូ ហូ ប៊ុនហៀង)
សមាជិកចូលរួមទាំងអស់១៦នាក់ ស្រី៤នាក់
របៀបវារ:
១. សរសើរតម្កើង
២. អធិស្ឋាន សម្រាប់ការលើកស្លាក ទីស្នាក់ការ សហគមន៍ប្រូតេស្តង់
៣. ថ្វាយបង្គំ និងចែកចាយព្រះបន្ទូលខ្លី (រ៉ូម៨:២៨-៣១)
៤. លើកប្រាក់ដង្វាយ
៥. ពិភាក្សាពីកិច្ចការផ្សេងៗសម្រាប់ក្រុម
– កំណត់ផែនការខែបន្ទាប់
កំណត់កាលវិភាគប្រជុំប្រចាំខែ
កំណត់យកថ្ងៃសៅរ៍សប្ដាហ៍ទី៤
១/ វិហារលោកគ្រូអាំទូច (បឹងតាព្រហ្ម ខែ៥)
២/ វិហារលោកគ្រូ ហេងសម្បត្តិ (ភូមិស្វាយ ខែ៦)
៣/ វិហារលោកគ្រូ វិហារលោកគ្រូសណ្តាប់ (អូរចំណារ ខែ៧)
៤/ វិហារអ្នកគ្រូ សុផា(អូរត្រជាក់ចិត្ត ខែ ៨)
៥/ វិហារលោកគ្រូព្រំ ធី (អណ្ដូងថ្ម ខែ៩)
៦/  វិហារលោកគ្រូ ស៊ីផាត់ (ស្ទឹងហាវខែ១០)
៧/ វិហារស្មាច់ដែង ( គ្រូលី ឬទ្ធី ខែ១១)
៨/ វិហារលោកគ្រូវណ្ណ:(កោះខ្យងខែ១២)
6.រៀបចំផែនការណ៍ហិរញ្ញវត្ថុ
៦.១ ដង្វាយស្ម័គ្រចិត្តរាល់ពេលប្រជុំត្រូវដក៥០%ជួយទីតាំងវិហារដែលត្រូវប្រជុំប្រចាំខែ
៦.២ ដង្វាយនៅសល់សម្រាប់ប្រើក្នុងកិច្ចការងារ ស.គ.ប.ក ប្រចាំខេត្ត។
-ជួយគ្រួសារគ្រូគង្វាលក្នុងសហគមន៍ដែលមានបញ្ហាបន្ទាន់(…?%)
– ចូលរួមចំណែកបុណ្យសព(…?%)
– បេសកកម្មផ្សាយដំណឹងល្អ(…?%)