ស.គ.ប.ក សាខាខេត្តកោះកុងបានចូលជួបសំណេះសំណាលជាមួយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្នុងគោលបំណង ទទួលអនុសាសន៍ពីលោកប្រធានមន្ទីរដើម្បីពង្រឹងកិច្ចសហការរវាងមន្ទីរធម្មការ និង ស.គ.ប.ក ខេត្តកោះកុង

April 10, 2024 By Customer Service Information

ស.គ.ប.ក សាខាខេត្តកោះកុងបានចូលជួបសំណេះសំណាលជាមួយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្នុងគោលបំណង ទទួលអនុសាសន៍ពីលោកប្រធានមន្ទីរដើម្បីពង្រឹងកិច្ចសហការរវាងមន្ទីរធម្មការ និង ស.គ.ប.ក ខេត្តកោះកុង

កោះកុង ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកគ្រូ គឹម សុវណ្ណារិទ្ធិ ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា CCPC សាខាខេត្តកោះកុងបានចូលជួបសំណេះសំណាលជាមួយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្នុងគោលបំណង ទទួលអនុសាសន៍ពីលោកប្រធានមន្ទីរដើម្បីពង្រឹងកិច្ចសហការរវាងមន្ទីរធម្មការ និង ស.គ.ប.ក ខេត្តកោះកុង ។ លោកគ្រូ គឹម សុវណ្ណារិទ្ធិ បានឆ្លៀតឳកាសនោះដើម្បីជូនពរលោកប្រធានមន្ទីរ និង មន្ត្រីនៃមន្ទីរធម្មការ និងសាសនាទាំងអស់ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខផងដែរ។

    ជាចុងក្រោយ លោកគ្រូបានជូនព្រះគម្ពីរប៊ីបចំនួនបី ជូនដល់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការ ទទួលបន្ទុកពាហិរសាសនា និង លោក ហាន់ ចក់ ប្រធានការិយាល័យពាហិរសាសនា។