លោកគ្រូអ្នកគ្រូថ្នាក់ខេត្ត ក្រុង/ស្រុក នៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តសៀមរាប បានជួបជុំគ្នាប្រជុំប្រចាំខែមិថុនា

June 25, 2024 By Customer Service Information

លោកគ្រូអ្នកគ្រូថ្នាក់ខេត្ត ក្រុង/ស្រុក នៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តសៀមរាប បានជួបជុំគ្នាប្រជុំប្រចាំខែមិថុនា

សៀមរាបថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង០១.០០ដល់ម៉ោង០៤០០នាទីល្ងាច មានលោកគ្រូអ្នកគ្រូថ្នាក់ខេត្ត ក្រុង/ស្រុក នៃសហគមន៍គ្រីស្ទបរិសទ័គណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តសៀមរាប បានជួបជុំគ្នាប្រជុំប្រចាំខែមិថុនា  ក្នុងកិច្ចប្រជុំនោះដែរ រួមមាន៖
១. ការបង្កើនទំនាក់ទំនងជាមួយគ្រូគង្វាលនៃព្រះវិហារ ឬទីស្នាក់ការថ្វាយបង្គំព្រះតូចៗដែលមាននិកាយខុសៗគ្នាទូទាំងខេត្ត ដើម្បីឱ្យប្រែជាគ្រួសារ ស.គ.ប.ក តែមួយ។
២.រៀបចំរចនាសម្ព័ន្ធ ស.គ.ប.ក ក្រុង/ស្រុកទូទាំងខេត្ត។
៣.រៀបចំគណៈកម្មការទទួលបន្ទុកផ្នែកវិធីបុណ្យសពក្នុង ស.គ.ប.ក/សរ ។
៤.រៀបចំគណៈកម្មការទទួលបន្ទុកចាត់ការទូទៅផ្នែកផ្សព្វផ្សាយដំណឹងល្អទូទាំងខេត្ត ។
៥.មានការប្រឹក្សាយោបល់ដោះស្រាយដែលមានហេតុការណ៍មប្រឈមផ្សេងៗនៅក្នុង ស.គ.ប.ក/សរ ។
៦.ពង្រឹងសមត្ថភាពអ្នកដឹកនាំ (សាស្រ្តា៤ៈ៩-១២) ចុងក្រោយប្រធានតំណាងខេត្តប្រគល់លិខិតតែងតាំងជូនដល់លោកគ្រូគង្វាល មាស សុភក្តិ  ជាតំណាងសាខា ស.គ.ប.ក ប្រចាំក្រុង រុនតាឯក ខេត្តសៀមរាប។
កម្មវីធីបានបញ្ចប់នៅម៉ោង០៤.០០នាទី សូមព្រះប្រទានពរ !

លោកគ្រូគង្វាល ឌឿ រំលង
ប្រធានសាខា ស.គ.ប.ក/សរ