ស.គ.ប.ក ខេត្តក្រចេះ បានចុះពង្រឹងដល់ពួកជំនុំនៃព្រះវិហារឯករាជ្យ ជាសមាជិក ស.គ.ប.ក

June 25, 2024 By Customer Service Information

ស.គ.ប.ក ខេត្តក្រចេះ បានចុះពង្រឹងដល់ពួកជំនុំនៃព្រះវិហារឯករាជ្យ ជាសមាជិក ស.គ.ប.ក

ខេត្តក្រចេះ ÷ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់ប្រចាំខេត្តក្រចេះ ដឹកនាំដោយ: លោកគ្រូគង្វាល ខាត់ សំអឿន ជាប្រធាន
និងលោកគ្រូ ភួង ឈឿង ជាទីប្រឹក្សា ស.គ.ប.ក ខេត្ត បានចុះពង្រឹងដល់ពួកជំនុំនៃព្រះវិហារឯករាជ្យ ជាសមាជិក ស.គ.ប.ក ដែលដឹកនាំដោយ អ្នកគ្រូគង្វាល អ៊ុង ស្រីពេជ្រ ជាលេខាធិការ ស.គ.ប.ក ខេត្ត ស្ថិតនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

គោលបំណង ÷
១.ជួយរៀបចំព្រះវិហារឲ្យមានសណ្តាប់ធ្នាប់ ដូចជា ជួយឲ្យមានកម្មវិធីថ្វាយបង្គំច្បាស់លាស់ ទាំងការរៀបក្រដាសកម្មវិធី ទាំងម៉ោងថ្វាយបង្គំ ។
២.ការរៀបចំកន្លែងថ្វាយបង្គំ ឲ្យបានស្អាតសមរម្យ ដូចជាបន្ទប់ និងការតុបតែងផ្សេងៗ។
៣.លើកទឹកចិត្តដល់សមាជិកពួកជំនុំ ឲ្យចេញផ្សាយដំណឹងល្អទាំងអស់គ្នា ។
៤.លើកទឹកចិត្តពួកជំនុំ ឲ្យស្រឡាញ់ការថ្វាយបង្គំ យកចិត្តទុកដាក់ស្តាប់គ្រូអធិប្បាយព្រះបន្ទូល និងកុំឲ្យខកខានការថ្វាយបង្គំនៅរៀងរាល់ថ្ងៃអាទិត្យឡើយ ។

# នៅចុងបញ្ចប់ នៃការជួបពិភាក្សានេះដែរ លោកគ្រូគង្វាល ខាត់ សំអឿន ក៏បានណែនាំដល់អ្នកគ្រូគង្វាល អ៊ុង ស្រីពេជ្រ បើមានសំណូមពរអ្វីដែលចង់ឲ្ស ស.គ.ប.ក ជួយអភិវឌ្ឋន៍ព្រះវិហារឲ្យរីកចម្រើន សូមធ្វើការស្នើសុំ  និងលើសពីនេះទៅទៀត សូមជួយសហការគ្នា ដើម្បីការរីកចម្រើន ទាំង ស.គ.ប.ក និងព្រះវិហារ សមាជិក ស.គ.ប.ក ផងដែរ ។

សូមព្រះប្រទានពរ!
ប្រធាន ស.គ.ប.ក ខេត្តក្រចេះ
លោកគ្រូគង្វាល ខាត់ សំអឿន!