Article Blog ឯកឧត្តម អ៊ុង ទី ជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានអញ្ញើញចូលរួមកម្មវិធីសន្និបាតស្រ្តីគ្រីស្ទានខ្មែរ August 30, 2024 By Admin ឯកឧត្តម អ៊ុង ទី ជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានអញ្ញើញចូលរួមកម្មវិធីសន្និបាតស្រ្តីគ្រីស្ទានខ្មែរ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង ទី ជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានអញ្ញើញចូលរួមកម្មវិធីសន្និបាតស្រ្តីគ្រីស្ទានខ្មែរឆ្នាំ២០២៤ ដែលនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ ដែលមានបងប្អូនគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ចូលរួមចំនួនប្រមាណជាង ៩០០នាក់។ ក្នុងកម្មវិធីនេះដែរ ឯកឧត្តម អ៊ុង ទី ជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានឆ្លៀតឱកាសផ្សព្វផ្សាយគោលនយោបាយ ទាក់ទងទៅនឹងពួកអមិត្តនៅក្រៅប្រទេសមិនយល់ ហើយតែងតែបង្កើតព្រឹត្តការណ៍នានា ញុះញង់បងប្អូនខ្មែរក្នុងស្រុកទាក់ទង់ នឹងបូរណភាពទឹកដី ដើម្បីជាលេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង ក្រោមម្លប់សន្តិភាព សម្តេចតេជោ ដែលបានលះបង់ ប្តូរឈាមស្រស់សាច់ស្រស់មកឱ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។ ជាពិសេស សម្តេចតេជោ បានប្រកាសជាសាធារណៈដោយបានប្រកាសយ៉ាងច្បាស់ថាខេត្តចំនួនបួនរបស់កម្ពុជា មិនបានប្រគល់ឱ្យប្រទេសវៀតណាម និងឡាវនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)នោះទេ ដើម្បីឱ្យសាសនិកទូទាំងប្រទេសក្នុងសហគមគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាបានយល់ច្បាស់និងជួយផ្សព្វផ្សាយការពិតនេះ បន្តទៅបងប្អូននៅក្រៅស្រុកបន្ថែមទៀត ដោយបានរៀបចំកម្មវិធីសន្និបាតស្រ្តីគ្រីស្ទានខ្មែរឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ និង កម្មវិធីសន្និបាតយុវជនគ្រីស្ទានខ្មែរឆ្នាំ២០២៤ ដែលនឹងត្រូវប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៤ ដល់ ៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយអញ្ជើញនិស្សិត បញ្ញាវន្តដែលជាសមាជិក(ស.គ.ប.ក)មកចូលរួម នៅព្រះវិហារជីវិតថ្មីភ្នំពេញ អគារលេខ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាការជួបប្រជុំនេះគឺមានចរិតអប់រំសាសនាសុទ្ធសាធ ហើយបែងចែកចេញជាពីរ កម្មវិធី ក្នុងគោលបំណងរៀនព្រះបន្ទូលព្រះដែលមានចែងនៅក្នុងព្រះគម្ពីរប៊ីប ដែលជាគម្ពីរគោលលទ្ធិជំនឿរបស់ គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈគ្រប់លក្ខណ៍របស់ស្រ្តី និងយុវជន ឱ្យអាចរស់នៅក្នុងជីវិតដែលអាចជួយដល់ ខ្លួនឯង គ្រួសារ និងជួយអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រទានព្រះពរទ្រង់ជាបរិបូរ ។ Post navigation Previous PostPrevious ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤Next PostNext ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤