ស.គ.ប.ក ខេត្តពោធិ៍សាត់ បានចូលរួមប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ និងរៀបចំទិសដៅសម្រាប់ឆ្នាំថ្មី 2025 តបតាមការអញ្ជើញរបស់មន្ទីរធម្មការខេត្តពោធិ៍សាត់

December 17, 2024 By Admin

ស.គ.ប.ក ខេត្តពោធិ៍សាត់ បានចូលរួមប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ និងរៀបចំទិសដៅសម្រាប់ឆ្នាំថ្មី 2025 តបតាមការអញ្ជើញរបស់មន្ទីរធម្មការខេត្តពោធិ៍សាត់
ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2024 នៅមន្ទីរធម្មការសាសនាខេត្តពោធិ៍សាត់

ស.គ.ប.ក ខេត្តពោធិ៍សាត់បានចូលរួមប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ និងរៀបចំទិសដៅសម្រាប់ឆ្នាំថ្មី 2025 តបតាមការអញ្ជើញរបស់មន្ទីរធម្មការខេត្តពោធិ៍សាត់។
*ខ្លឹមសារប្រជុំរបស់ប្រធានមន្ទីរ:

  • ប្រធានមន្ទីរស្នើសុំឲ្យអ្នកដឹកនាំឬតំណាងជំរុញឲ្យសមាជិកក្រោមការគ្រប់គ្រងរបស់ខ្លួនមកចុះបញ្ជីជាមួយក្រសួងធម្មការ។
    -ស្នើសុំឲ្យគ្រីស្ទបរិស័ទឬអ្នកដឹកនាំនៅក្នុងខេត្តទាំងអស់បានរួមនិងសហការគ្នាកុំឲ្យមានការទាស់ទែងគ្នា។
  • ប្រធានមន្ទីរបានអនុញ្ញាតឲ្យខ្ញុំបាទលើកនៅបញ្ញាប្រឈមនិងសំណូមពរ..
  • បញ្ហាប្រឈម: ពិបាកធ្វើនិងផ្ដល់របាយការណ៍ជូនដល់មន្ទីរធម្មការ ពីព្រោះគ្រីបរិស័ទគណៈកាយប្រូតេស្តង់មិនបានស្គាល់ពីអត្តសញ្ញាណនិងភាពជាគ្រីស្ទបរិសុទ្ធរបស់ខ្លួនឯង និងអំពីប្រព័ន្ធផ្លូវច្បាប់ព្យាយាមបង្កើតក្រុមនិងបក្សពួកផ្សេងទៀតដែលគ្រប់គ្រងដោយអ្នកណាម្នាក់ឬក៏ស្ថិតនៅឯករាជ្យ មិនព្រមសហការជាមួយតំណាងនៃនិកាយប្រូទេស្តង់របស់ខ្លួន។
  • ទិសដៅសម្រាប់ឆ្នាំ 2025 ឆ្លើយតបនឹងសំណួររបស់ប្រធានមន្ទីរ: និងចុះផ្សព្វផ្សាយពង្រឹងគ្រីស្ទបរិស័ទនិកាយប្រូតេសង់ឲ្យស្គាល់អំពីអត្តសញ្ញាណរបស់ខ្លួន និងរួបរួមគ្នាចូលមកក្នុងចង្កោមតែមួយ។
  • ខ្ញុំបាទបានសំណូមពរឲ្យលោកប្រធានមន្ទីរជួយសម្របសម្រួលនិងសហការណែនាំឲ្យគ្រីបរិសទ្ធនិកាយប្រូតេស្តង់មកក្នុងចង្ក្រមតែមួយ។