ពិធីបេីកសម្ភោធអាគាព្រះវិហារពន្លឺព្រះយេស៊ូវ ដែលស្ថិតនៅភូមិត្រពាំងវែង បឹងក្រាញុ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
June 15, 2025









តាកែវថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) និងលោកគ្រូ ប៉ិក អ៊ៃស្យុង ទីប្រឹក្សានិងផ្តល់យោបកថ្នាក់អន្តជាតិ ត្រូវបានចាត់តាំងជាឥស្សរជនតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុង ទី ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមពិធីបេីកសម្ភោធអាគាព្រះវិហារពន្លឺព្រះយេស៊ូវ ដែលស្ថិតនៅភូមិត្រពាំងវែង បឹងក្រាញុ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូដែលជាថ្នាក់ដឹកនាំនៃព្រហវិហារពន្លឺព្រះយេស៊ូវ និងលោកគ្រូអ្នកគ្រូជាបេសកជនមកពីប្រទេសកូរ៉េខាងត្បូង និងបេសកជនមកពីសហរដ្ឋអាមេរិច ក៏ដូចជាវត្តមានលោកគ្រូ ឃឹម សុវ៉ាត ប្រធាន ស.គ.ប.ក សាខា និងគណ:កម្មការ ស.គ.ប.ក ប្រចាំខេត្ត ស្រុក និងលោកគ្រូគង្វាល អ្នកគ្រូ ទូទាំងខេត្តតាកែវ ។
ក្នុងពិធីសម្ភោធនេះផងដែរ
១.លោកគ្រូ ប៉ិក អ៊ៃស្យុង ជំនួសឱ្យលោក ផា សុផល់ បាននាំពាក្យការសួរសុខទុក្ខ , ការលើកទឹកចិត្ត ដល់សមាជិកទាំងអស់ឱ្យចេះសាមគ្គីគ្នា ស្រឡាញ់រួបរួមគ្នាបម្រើព្រះ ស្រឡាញ់ព្រះ គោរពច្បាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគោលជំនឿរបស់ខ្លួនក្នុងគណៈនិកាយប្រូតេស្តង់ …..។ល។
ជាចុងក្រោយ លោកគ្រូ ប៉ិក អ៊ៃស្យុង ក៏បានលើកទឹកចិត្តដល់ លោកគ្រូគង្វាលអ្នកគ្រូនៅក្នុងពិធី និងអរព្រះគុណដល់ព្រះ ដែលទ្រង់បានជ្រើសរើសឯកឧត្តម អ៊ុង ទី ឲ្យមកធ្វើជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ហើយវិរៈភាពរបស់ឯកឧត្តមអស្ចារ្យលះបង់ណាស់ក្នុងការបម្រើព្រះ និងគ្រីស្ទបរិស័ទក្នុងគណៈនិកាយប្រូតេស្តង់ទូទាំងប្រទេស…។ល។
ពិធីសម្ភោធចាប់ផ្តើមនៅម៉ោង១០នាទីព្រឹក និងបញ្ចប់នៅម៉ោង ១២នាទីថ្ងៃត្រង់ ។