(ស.គ.ប.ក) ខេត្តសៀមរាប​បានបើកកិច្ចប្រជុំប្រចាំខែមិថុនា ដែលកិច្ចប្រជុំបានធ្វើនៅព្រះវិហារជីវិតថ្មីសូទ្រនិគមន៍

June 15, 2025 By Admin

សៀមរាប នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) ខេត្តសៀមរាប​បានបើកកិច្ចប្រជុំប្រចាំខែមិថុនា ដែលកិច្ចប្រជុំបានធ្វើនៅព្រះវិហារជីវិតថ្មីសូទ្រនិគមន៍ នៃ ស.គ.ប.ក សៀមរាប ក្នុងគោលបំណងដើម្បីរៀបចំផែនការ នឹងពង្រឹងសមាជិកភាព ស.គ.ប.ក ប្រចាំស្រុកនិមួយៗឱ្យបានរឹងមាំនិងរៀបចំផែនការសម្រាប់ផែនការបន្ត។ ហើយបានដោះស្រាយរាល់បញ្ហារបស់លោកគ្រូ អ្នកគ្រូមួយចំនួនដែលកំពុងជួបទុក្ខលំបាក។
កិច្ចប្រជុំដឹកនាំដោយលោកគ្រូគង្វាល ឌឿ រំលង ប្រធាន ស.គ.ប.ក សាខាខេត្តសៀមរាប ហើយមានការចូលរួមពីដឹកនាំថ្នាក់ ខេត្ត.ក្រុង.ស្រុកព្រមទាំងសមាជិកលោកគ្រូអ្នកគ្រូទូទាំងខេត្តសៀមរាបបានចូលរួម។