លោកគ្រូ​ ផា​ សុផល់​ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា​(ស.គ.ប.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អ៊ុង​ ទី​ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងជាប្រធាន​ ស.គ.ប.ក​ បានចុះជួបសំណះសំណាល សួរសុខទុក្ខដល់គណៈកម្មការ​ ស.គ.ប.ក​ សាខាប្រចាំខេត្តកំពង់ស្ពឺ​

September 19, 2025 By Admin

កំពង់ស្ពឺ​ ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៥​ លោកគ្រូ​ ផា​ សុផល់​ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា​(ស.គ.ប.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អ៊ុង​ ទី​ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងជាប្រធាន​ ស.គ.ប.ក​ បានចុះជួបសំណះសំណាល សួរសុខទុក្ខដល់គណៈកម្មការ​ ស.គ.ប.ក​ សាខាប្រចាំខេត្តកំពង់ស្ពឺ​ ដែលមានលោកគ្រូគង្វាល​ អ៊ីង​ សុផាត​ ជាប្រធាន​ លោកគ្រូគង្វាល​ លន់​ ចន្ថា​ ជាអនុប្រធាន និងវត្តមានលោកគ្រូៗ​ ជាគណៈកម្មការ​ ស.គ.ប.ក​ សាខាខេត្ត។
ក្នុងការជួបសំណះសំណាលនេះ​ លោកគ្រូ​ ផា​ សុផល់​ បានលេីកទឹកចិត្ត​ឱ្យចេះរួមសហកាគ្នា​ រួមសុខ​ រួមទុក្ខ​ រួមទទួលព្រះពរ​ ជាមួួយគ្នា​ ហេីយពង្រឹងកែតម្រង់គ្នាដោយក្តីស្រលាញ់គ្នាទៅវិញទៅមក​ ជាពិសេសការងារក្នុងរចនាសម្ព័ន្ធក្នុងគណៈកម្មការ​ ក៏ដូចជាគ្រូគង្វាលជាសមាជិកនៃព្រះវិហារនីមួយ​ សូមឱ្យអនុវត្ត​តាមគោលការ​ និងគោរពច្បាប់​រដ្ឋ​ គោរពច្បាប់ក្នុងលក្ខន្តិកៈ​ ស.គ.ប.ក​ និងអនុវត្តតាមគោលលទ្ធិនៃជំនឿដ៏ត្រឹមត្រូវនៅក្នុងគណៈនិកាយប្រូតេស្តង់​
។ ល…។​@highlight