កម្មពិធីសំណះនិងសិកក្ខាសាលា «ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)»

November 29, 2025 By Admin

កម្មពិធីសំណះនិងសិកក្ខាសាលា

«ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)»។

(វគ្គទី1 ថ្ងៃទី24-25 ខែវិច្ឆិកា ឆ្នាំ2025 នៅខេត្តសៀមរាប ជួបជាមួយតំណាង ចំនួន១១ខេត្ត វគ្គទី2 ថ្ងៃទី27-28 ខែវិច្ឆិកា ឆ្នាំ2025 នៅរាធនីភ្នំពេញ ជួបជាមួយតំណាង ចំនួន14ខេត្ត/រាធានី)

តំណាង សាខា ស.គ.ប.ក ១១ខេត្ត ព្រមទាំងគណៈកម្មការទាំង១១ខេត្ត និងលោកគ្រូគង្វាល លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា បានចូលរួមក្នុងពិធីសំណេះសំណាល និងសិក្ខាសាលា ស្តីអំពីសេរីភាពជំនឿសាសនាក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់
ឯកឧត្តមបណ្ឌិត អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ។
កម្មពិធីសំណះសំណាលនេះ ក៏មានវត្តមានឯកឧត្តម នាក់ ណេរ៉ុន អភិបាលនៃគណៈអភិបាលរងខេត្តសៀមរាប លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប អញ្ជើញជាកិត្តិយសផងដែរ។

សៀមរាប នាថ្ងៃទី 24 ខែវិច្ឆិកា 2025 អ្នកចូលរួម សរុប 120នាក់ ស្ថិតនៅទីតាំងព្រះវិហារធ្រូឡាយសៀមរាប។

ហាលេលូយ៉ា
សូមមថ្វាយសិរីល្អ និងអរព្រះគុណដល់ព្រះ
ដែលធ្វើឲ្យយើងមានចិត្តមួយ ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះក្នុងកម្មវិធីសំណេះសំណាល និងសិក្ខាសាលា
ថ្ងៃទី24-25 ខែវិច្ឆិកា ឆ្នាំ2025នៅខេត្តសៀមរាប
ដែលមានព្រះយេស៊ូវគ្រីស្ទ ទ្រង់ជាម្ចាស់និងគណះធិបតីខ្ពស់បំផុតក្នុងកម្មវិធី ។

ព្រមទាំង ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)

លោកគ្រូគង្វាល CCPC ព្រមទាំង
បេសកជននៃ CMPC (Cambodia Missionary Protestant Committees)ដែលជាវាខ្មិនសិក្ខាសាលា
គ្រូគង្វាល ព្រះវិហារម្ចាស់ផ្ទះ (ព្រះវិហារពន្លឺពិតសៀមរាប) តំណាង សាខានិង គណៈកម្មការ ស.គ.ប.ក ១១ខេត្ត ដែលបានចូលរួបរួមអធិស្ថាន ហ្វឹកហ្វឺន ក្នុងកម្មវិធីនៅខេត្តសៀមរាបដែលនេះ បានបង្ហាញពីការរួមរួមបម្រើ ព្រះរួមគ្នា ក្រោមសន្តិភាព។

ហើយជាពិសេសនោះ ដោយការរួមចំណែកលះបង់បម្រើរបស់លោកគ្រូ អ្នកគ្រូម្ចាស់ផ្ទះ នៅខេត្តសៀមរាប ដែលជាគណះកម្មការខេត្តទីប្រឹក្សាក្រុង ព្រមទាំងសមាជិកម្នាក់ៗ ទើបធ្វើញា់ំងអោយកម្មវិធីដំណើរការដោយរលូន ទោះបើមានចំណុចខ្វះចន្លោះខ្លះក្តី ។

ដ្បិតការចូលរួមរបស់យើងម្នាក់ៗ គឺជាកម្លាំងជំរុញដល់ភាពផុសផុលរួមរបស់ព្រះវិហារនៅ
ខេត្តសៀមរាប និងប្រទេសជាតិខ្មែរយើង”

«មើល អញនឹងធ្វើការ១ថ្មីវិញ» អេសាយ( ៤៣:១៩)

បង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ» (អេសាយ ៦:៨)
សូមព្រះប្រទានពរ

សៀមរាបថ្ងៃ ២៦ខែវិច្ឆិការឆ្នាំ២០២៥ ពីប្រធាន សគបក
ប្រធាន ឌឿ រំលង