អង្គការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានរៀបចំមហោស្រពដំណឹងល្អ បុណ្យអ៊ីស្ទើរ (Easter) សម្រាប់កម្ពុជា ដើម្បីរំលឹកកូនខ្មែរ អ្នកជាតិនិយម ឱ្យសាមគ្គីគ្នារស់ក្រោមដំបូលម្លប់សន្តិភាព សម្ដេចតេជោ បិតាសន្តិភាព
April 10, 2026































































































































































































































































































វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានអង្គការ ស.គ.ប.ក និង ឯកឧត្តមអភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
…………………………………………………………
បន្ទាយមានជ័យ៖ អង្គការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានរៀបចំមហោស្រពដំណឹងល្អ បុណ្យអ៊ីស្ទើរ (Easter) សម្រាប់កម្ពុជា ដើម្បីរំលឹកកូនខ្មែរ អ្នកជាតិនិយម ឱ្យសាមគ្គីគ្នារស់ក្រោមដំបូលម្លប់សន្តិភាព សម្ដេចតេជោ បិតាសន្តិភាព ដែលមានមនុស្សចំនួន៥០០នាក់ចូលរួម នៅទីរួមខេត្តបន្ទាយមានជ័យ នារាត្រីថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអង្គការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា លោកគ្រូគង្វាល តាំង វេកហួង គ្រូគង្វាលនៃព្រះវិហារជីវិតថ្មីភ្នំពេញ និងអ្នកគ្រូ តាំង សាមឿន លោកគ្រូគង្វាលខ្មែរ គ្រូគង្វាល-បេសកជនកូរ៉េ និងតំណាងសាខាអង្គការ ស.គ.ប.ក ខេត្ត ក្រុង/ស្រុក ទាំង២៥ រាជធានី/ខេត្ត ព្រមទាំងគ្រីស្ទបរិស័ទ និងពលរដ្ឋខ្មែរមកពីតំបន់ផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ក៏មានវត្តមាន ឯកឧត្តមអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងតំណាងអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចូលរួមជាកិត្តិយសផងដែរ។
ក្រោយបញ្ចប់កម្មវិធី ឯកឧត្តម អ៊ុង ទី ប្រធានអង្គការ ស.គ.ប.ក ក៏បានចែកអំណោយជាអង្ករជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសប្រជាពលរដ្ឋជាជនភៀសសឹកមកពីជាយដែន ចំនួន ៦០០គ្រួសារ។
អរគុណព្រះយេស៊ូវ! អរគុណសន្តិភាព និងការអភិវឌ្ឍ!
រៀបចំដោយ៖ អង្គការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (CCPC)