លោកគ្រូគង្វាល លី ស៊ីដេត សមាជិកគណៈកម្មាធិការនាយកនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ក.ប) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ទ្រី និងជាប្រធាន ស.គ.ប.ក បានដឹកនាំក្រុមដើម្បីអញ្ជើញចូលរូម ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥

November 21, 2025 By Admin

លោកគ្រូគង្វាល លី ស៊ីដេត សមាជិកគណៈកម្មាធិការនាយកនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ក.ប) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ទ្រី និងជាប្រធាន ស.គ.ប.ក បានដឹកនាំក្រុមដើម្បីអញ្ជើញចូលរូម ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥។

គូតបញ្ជាក់ផងដែរថាកម្មពិធីនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥។

វិទ្យាស្ថានជាតិអប់រំ, ព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥