ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា បានសំណេះសំណាល និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគណៈកម្មការ ស.គ.ប.ក ខេត្តសៀមរាបទាំងមូល

March 5, 2024 By Admin

ថ្ងៃទី០៥  ខែមីនា ឆ្នាំ២០២៤ តំណាងសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ ហៅកាត់ថា ស.គ.ប.ក (C.C.P.C) សាខាខេត្តសៀមរាប ព្រមគណៈកម្មការ ស.គ.ប.ក សាខាស្រុក ក្រុង ក្នុងខេត្តទាំងមូលបានជួបសំណេះសំណាលថ្នាក់ដឹកនាំ និង គ្រូគង្វាលជាសមាជិកចំនួន ដែលបានអញ្ជើញចូលរួមមកពីខេត្ត និងគ្រប់ស្រុក ក្រុង។  ក្នុងការជួបសំណះសំណាលថ្នាក់ដឹកនាំគណៈកម្មការ ស.គ.ប.ក ខេត្តសៀមរាបនេះ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ក៏បានសំណេះសំណាល និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគណៈកម្មការក្នុងការរក្សាឱ្យខានតែបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនជ្រៀតជ្រែក បង្កជម្លោះ ឬធ្វើសកម្មភាពណាមួយនាំឱ្យប៉ះពាល់ដល់ជំនឿសាសនាដទៃ ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានជម្រុញដោយទទូចឱ្យថ្នាក់ដឹកនាំ និងគ្រូគង្វាលនៅតាមតំបន់នានា មិនត្រូវយកព្រះវិហារ ឬគ្រីស្ទបរិស័ទធ្វើជាជាឧបករណ៍បម្រើឱ្យគណបក្សនយោបាយណាមួយឡើយ ពោលគឺឱ្យស្មោះត្រង់ក្នុងការប្រត្តិបត្តិជំនឿរបស់ខ្លួនតែប៉ុណ្ណោះ ព្រមទាំងចុះចូលនូវគ្រប់ទាំងច្បាប់រដ្ឋ ដូចដែលព្រះបន្ទូលព្រះយេស៊ូវមានចែងក្នុងព្រះគម្ពីរប៊ីប ហើយមេត្តាចូលរួមទប់ស្កាត់នូវរាល់អំពើទាំងឡាយណាដែលផ្ទុយនឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទប់ស្កាត់ឱ្យខានតែបាននូវអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ តាមការណែនាំ ក៏ដូចជាយុទ្ធនាការរបស់ក្រសួងមហាផ្ទៃតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២២ នៅសាលមហោស្រពកោះពេជ្រនាពេលកន្លងទៅនេះ។ ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម អ៊ុង ទី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូគង្វាលទាំងអស់ឱ្យចូលរួមសហការណ៍យ៉ាងពេញទំហឹងជាមួយអាជ្ញាធរតាមតំបន់ក្នុងការរក្សានូវ ភូមិឃុំមានសុវត្ថិភាព តាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អរគុណព្រះយេស៊ូវគ្រីស្ទ!
អរគុណសន្តិភាព! សូមព្រះប្រទានពរ!