លោកគ្រូ ម៉ែន សាវិន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិ​កាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)ប្រចាំខេត្តស្វាយរៀង បានធ្វើកម្មវិធីផ្សាយដំណឹងល្អនិងចែកវ៉ែនតាជូនប្រជាពលរដ្ខចំនួនពីរភូមិ

April 4, 2025 By Admin

លោកគ្រូ ម៉ែន សាវិន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិ​កាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)ប្រចាំខេត្តស្វាយរៀង បានធ្វើកម្មវិធីផ្សាយដំណឹងល្អនិងចែកវ៉ែនតាជូនប្រជាពលរដ្ខចំនួនពីរភូមិ

ខេត្ត្តស្វាយរៀង កាលថ្ងៃសុក្រទី​២១ ខែមីនា ឆ្នាំ២០២៥
លោកគ្រូ ម៉ែន សាវិន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិ​កាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)ប្រចាំខេត្តស្វាយរៀង បានធ្វើកម្មវិធីផ្សាយដំណឹងល្អនិងចែកវ៉ែនតាជូនប្រជាពលរដ្ខចំនួនពីរភូមិនៅទីស្នាក់ការសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)សាខាប្រចាំខេត្តស្វាយរៀង ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការសហការជាមួយ អ្នកគ្រូ ម៉ៅ ស៊ីណាត ដែលជាសមាជិក​ ស.គ.ប.ក​ និងក្រុមការងារ បានផ្សាយដំណឹងល្អ និងចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋចំនួនជាង៣០០ នាក់។