សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ប្រចាំខេត្តរតនគិរី ដែលមានលោក ចាប. ហុន ជាប្រធានប្រចាំខេត្តបានរៀបចំធ្វើកម្មពិធីសិក្ខាសាលា១ថ្ងៃ​ ដែលមានបេសកជនចូលរូម២រូប មកពីប្រទេសកូរ៉េ~អាមេរិច​ និង​ មានការចូលរួម​ពី​ ឧត្តម សុខ រដ្ឋា​ ក្រុមប្រឹក្សាខេត្តរតនគិរី​ អញ្ជេីញជាគណ:អធិបតី

May 17, 2025 By Admin

រតនគិរី នាថ្ងៃទី១៥ ខែ៥ ឆ្នាំ២០២៥
សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ប្រចាំខេត្តរតនគិរី ដែលមានលោក ចាប. ហុន ជាប្រធានប្រចាំខេត្តបានរៀបចំធ្វើកម្មពិធីសិក្ខាសាលា១ថ្ងៃ​ ដែលមានបេសកជនចូលរូម២រូប មកពីប្រទេសកូរ៉េ~អាមេរិច​ និង​ មានការចូលរួម​ពី​ ឧត្តម សុខ រដ្ឋា​ ក្រុមប្រឹក្សាខេត្តរតនគិរី​ អញ្ជេីញជាគណ:អធិបតីក្នុងកម្មពិធីផងដែ​រ​ ក្រៅពីនោះក៏មានគណ:កម្មកា ស.គ.ប.ក ប្រចាំ​ខេត្ត​ក្រុង/ស្រុក និងគ្រូគង្វាលមកពីស្រុកអូរយ៉ាដាវ,ស្រុកបរកែវ និងស្រុកអណ្តូងមាស ព្រមទាំងពួកជំនុំមកពីវិហារផ្សេងៗគ្នាដែលសរុបចំនួន៤៦នាក់ ស្រី៨នាក់។
វិធានបទស្តីអំពីចូរចេញទៅដើម្បីផ្សាយដំណឹងល្អព្រះ ម៉ាកុស.៦:១៥.១៦ក្មុងនោះមានចែកមេរៀន
អាហារចំរាន់អាហារថ្ងៃត្រង់និងមានថវិកាចាក់សាំងក្នុងម្នាក់ៗ១០០០០៛ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះបានរៀបចំធ្វើនៅក្នុងទីស្នាក់ការសហគមន៍គ្រីស្ទបរិស័ទគណៈនិលាយបនរូតេស្តង់កម្ពុជាសាខាប្រចាំខេត្តរតនគិរី។