លោកគ្រូគង្វាល ថា យឿម ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តពោធិ៍សាត់ចូលរួមប្រជុំនៅមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ដើម្បីផ្ទៀងផ្ទាត់ស្ថិតិទិន្នន័យចំនួនព្រះវិហារ និងស្នាក់ការជាសមាជិករបស់ ស.គ.ប.ក
June 3, 2025



ពោធិ៍សាត់ កាលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥
យោងតាមលិខិតអញ្ញើញលេខ១២០/២៥ មធស ព.ស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ញើញ លោកគ្រូគង្វាល ថា យឿម ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាសាខាខេត្តពោធិ៍សាត់ចូលរួមប្រជុំនៅមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ក្នុងការប្រជុំនោះក៏មានតំណាងព្រះវិហារមួយចំនួនទៀតនៅក្នុងខេត្តផងដែរ ដើម្បីផ្ទៀងផ្ទាត់ស្ថិតិទិន្នន័យចំនួនព្រះវិហារ និងស្នាក់ការជាសមាជិករបស់ ស.គ.ប.ក រវាងក្រសួងធម្មការនិងមន្ទីរធម្មការជាមួយនឹង ស.គ.ប.ក ប្រចាំខេត្តពោធិ៍សាត់។
មូលហេតុដែលទិន្នន័យមិនស្របគ្នាដោយសារការប្រើប្រាស់ឈ្មោះព្រះវិហារ/ស្នាក់ការមិនទាន់បានត្រឹមត្រូវការកំណត់របស់ក្រសួង។
ពីព្រោះគ្រីស្ទបរិស័ទភាគច្រើនប្រើឈ្មោះព្រះវិហារ/ក្រុមជំនុំ ឬក្រុមកោសិកា ជាដើម…។