សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)សាខាស្រុកជីក្រែង ខេត្តសៀមរាប​បានបើកកិច្ចប្រជុំប្រចាំខែ ដែលកិច្ចប្រជុំបានធ្វើនៅសាខា ស.គ.ប.ក សាខាស្រុកជីក្រែង

June 3, 2025 By Admin

សៀមរាប នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក)សាខាស្រុកជីក្រែង ខេត្តសៀមរាប​បានបើកកិច្ចប្រជុំប្រចាំខែ ដែលកិច្ចប្រជុំបានធ្វើនៅសាខា ស.គ.ប.ក សាខាស្រុកជីក្រែង ក្នុងគោលបំណងដើម្បីរៀបចំផែនការ ស.គ.ប.ក ប្រចាំស្រុកជីក្រែឱ្យបានរឹងមាំនិងរីកចម្រើន។
កិច្ចប្រជុំនេដឹកនាំដោយលោកគ្រូគង្វាល សួន អ៊ីសាក់ ប្រធាន ស.គ.ប.ក សាខាស្រុកជីក្រែង ហើយមានការចូលរួមក្រោមអធិបតិភាពពីលោកគ្រូ ឌឿ រំលង​ ប្រធាន ស.គ.ប.កសាខាខេត្តសៀមរាប និងលោកគ្រូគង្វាល អ្នកគ្រូ ដែលជាសមាជិក ស.គ.ប.ក ទូទាំងស្រុកផងដែរ ។