លោកគ្រូគង្វាល​ ចាប​ ហុន​ ប្រធានសគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា​ (ស.គ.ប.គ​)សាខាខេត្តរតនគិរី​ បានអញ្ជើញចូលរួមវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល

June 3, 2025 By Admin

នៅសាលប្រជុំសាលាខេត្តរតនគិរី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកគ្រូគង្វាល​ ចាប​ ហុន​ ប្រធានសគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា​ (ស.គ.ប.គ​)សាខាខេត្តរតនគិរី​ បានអញ្ជើញចូលរួមវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៏នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរី។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ជា ថាវរិទ្ធ ឯកឧត្តម​ សុខ​ រដ្ឋា​ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី។