កិច្ចប្រជុំប្រចាំខែ​ នាយប់ថ្ងៃទី០១​ ខែមិថុនា​ឆ្នាំ២០២៥​ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា​(ស.គ.ប.ក​) បានបេីកកិច្ចប្រជុំថ្នាក់ដឹកនាំ​ គ្រូគង្វាលនិងសមាជិក​ សមាជិកា​ ទូទាំងប្រទេស​ តាមប្រព័ន្ធ​ ក្រោមអធិបតីភាពលោកគ្រូ​គង្វាល​ តាំង​ វេកហួង​

June 3, 2025 By Admin

កិច្ចប្រជុំប្រចាំខែ​ នាយប់ថ្ងៃទី០១​ ខែមិថុនា​ឆ្នាំ២០២៥​ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា​(ស.គ.ប.ក​) បានបេីកកិច្ចប្រជុំថ្នាក់ដឹកនាំ​ គ្រូគង្វាលនិងសមាជិក​ សមាជិកា​ ទូទាំងប្រទេស​ តាមប្រព័ន្ធ​ ក្រោមអធិបតីភាពលោកគ្រូ​គង្វាល​ តាំង​ វេកហួង​ ។​

របៀបវារៈ
១/. ស្វាគមន៍អ្នកចូលរួម
២/. អធិស្ឋាន និងច្រៀងចម្រៀងថ្វាយបង្គុំព្រះ
៣/. ដឹកនាំកិច្ចប្រជុំដោយ លោកគ្រូគង្វាល តាំង វេកហួង
៤/. អធិស្ឋានបិទបញ្ចប់កិច្ចប្រជុំ

ខ្លឹមសារប្រជុំ
១/. ស្វាគមន៍អ្នកចូលរួម
សំណេះសំណាលកិច្ចប្រជុំ ដោយ លោកគ្រូគង្វាល ផា សុផល់
២/. អធិស្ឋាន និងច្រៀងចម្រៀងថ្វាយបង្គុំព្រះ
អធិស្ឋាន និងនាំចម្រៀងថ្វាយបង្គុំព្រះដោយ លោកគ្រូ រ័ត្ន ប៊ុនសំ
៣/. ដឹកនាំកិច្ចប្រជុំដោយ លោកគ្រូគង្វាល តាំង វេកហួង លើ៖

  • ការពង្រឹងសេចក្តីជំនឿ
  • ការពង្រឹងគោលលទ្ធិ
  • ការប្រកាន់គោលជំហរគណៈនិកាយប្រូតេស្តង់
  • បន្ថែមពីនេះលោកគ្រូមានប្រសាសន៍ថា៖
    o គ្រីស្ទបរិស័ទម្នាក់ៗមានសិទ្ធក្នុងការចែកចាយព្រះគម្ពីរ តែតម្រូវឱ្យយោងតាមភាពត្រឹមត្រូវរបស់ព្រះ ឬតាមព្រះហឫទ័យព្រះ។ ដូច្នេះ អ្នកដែលចេះព្រះបន្ទូលបាន និងយល់ច្បាស់បានឈានទៅដល់ការចែកចាយ មិនអាស្រ័យថាទាល់តែគ្រូគង្វាលនោះឡើយ ព្រោះគ្រីស្ទបរិស័ទម្នាក់ៗមានព្រះគម្ពីរ/ព្រះបន្ទូលព្រះនៅក្នុងដៃដើម្បីធ្វើការអាន និងស្វែងយល់រៀងៗខ្លួនជាមួយព្រះ។
  • សំណួរ និងចម្លើយ
    o ចូរប្រៀបធៀបរវាងនិកាយមេតូឌីស្ត និងព្រីមេតូឌីស្ត
     ដើម្បីដឹងពីលក្ខណៈខុសគ្នា ត្រូវស្វែងយល់ពីសេចក្តីលម្អិតនៃគោលលទ្ធិ
    អំពីនិកាយរៀងៗខ្លួន និងយោងលើឯកសារជាអក្សាចារជាក់លាក់របស់
    និកាយ។
    o ដើម្បីដឹងថានិកាយណាខ្លះជានិកាយខុសឆ្គង គួរសម្គាល់លើអ្វីខ្លះ?
     ដើម្បីដឹងពីនិកាយណាខុស ឬត្រូវបាន ត្រូវសម្គាល់លើការបកស្រាយនូវ
    ព្រះបន្ទូលរបស់ព្រះ បើទោះជាប្រើគម្ពរដូចគ្នាក៏ដោយ (ឧ. ប្រើគម្ពីរប៊ីប
    ដូចគ្នា តែបកស្រាយខុសគ្នា)
     គួរយោងការតាមដានការអធិប្បាយរបស់គ្រូអធិប្បាយឯទៀតឱ្យបាន
    ច្រើនដែរដើម្បីធ្វើការប្រៀបធៀប
    o តើគ្រីស្ទបរិស័ទមានភេទទីបីដែរឬទេ? បើមាន តើខុសឆ្គងចំពោះព្រះដែរឬទេ?
     ខុស ឬត្រូវ ច្បាស់ណាស់ត្រូវយោងលើព្រះគម្ពីរ និងដើមកំណើតដែល
    ព្រះបានបង្កើតមនុស្សមានតែ២ភេទប៉ុណ្ណោះ គឺភេទប្រុស និងស្រី។
     ចាស់ទុំ ឬគ្រូគង្វាលត្រូវធ្វើយ៉ាងណាពន្យល់យុវជន ឬបុគ្គលម្នាក់នោះឱ្យ
    ស្រលាញ់ព្រះអស់ពីចិត្ត និងមានជំនឿមាំមួនពិតប្រាកដ និងស្វែងរក
    បំណងព្រះហឫទ័យព្រះជាមុន ដើម្បីឱ្យមានការបើកបង្ហាញពីព្រះចំពោះ
    គាត់។
    o តើគ្រីស្ទបរិស័ទជាភេទទីបី មានសេចក្តីសង្រ្គោះពីព្រះដែរឬទេ?
     ជារឿងព្រះ និងបុគ្គលភេទទីបីម្នាក់នោះ ដោយគ្រីស្ទបរិស័ទដូចគ្នាពុំ អាចកាត់ក្តីសេចក្តីរបស់នរណាម្នាក់បាននោះទេ។

៤/. អធិស្ឋានបិទបញ្ចប់កិច្ចប្រជុំ
អធិស្ឋានបិទបញ្ចប់កិច្ចប្រជុំដោយ លោកគ្រូ រ័ត្ន ប៊ុនសំ