លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុង ទី ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកគ្រូ ចាប ហុន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជាសាខាប្រចាំខេត្តរតនគិរី អញ្ជេីញជាគណ:អធិបតិចូលរួមប្រជុំគណ:កម្មការ ស.គ.ប.គ ប្រចាំខេត្ត/ស្រុក តាមប្រព័ន្ធZOOM. ក្នុងការពង្រឹងប្រព័ន្ធការងារទាំងផ្នែកច្បាប់របស់ ស.គ.ប.ក ផ្នែងជំនឿ
June 25, 2025















រតនគិរី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក ផា សុផល់ ប្រធានគណៈកម្មការនិងអធិការកិច្ចចាត់ការទូទៅ នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុង ទី ប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកគ្រូ ចាប ហុន ប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជាសាខាប្រចាំខេត្តរតនគិរី អញ្ជេីញជាគណ:អធិបតិចូលរួមប្រជុំគណ:កម្មការ ស.គ.ប.គ ប្រចាំខេត្ត/ស្រុក តាមប្រព័ន្ធZOOM. ក្នុងការពង្រឹងប្រព័ន្ធការងារទាំងផ្នែកច្បាប់របស់ ស.គ.ប.ក ផ្នែងជំនឿ ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ផា សុផល់ បាននាំពាក្យការសួរសុខទុក្ខ , ការលើកទឹកចិត្ត ដល់សមាជិកទាំងអស់ឱ្យចេះសាមគ្គីគ្នា ស្រឡាញ់រួបរួមគ្នាបម្រើព្រះ ស្រឡាញ់ព្រះ គោរពច្បាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគោលជំនឿរបស់ខ្លួនក្នុងគណៈនិកាយប្រូតេស្តង់ …..។ល។
ជាចុងក្រោយ លោកគ្រូ ផាសុផល់ ក៏បានលើកទឹកចិត្តដល់ លោកគ្រូគង្វាលអ្នកគ្រូនៅក្នុងពិធី និងអរព្រះគុណដល់ព្រះ ដែលទ្រង់បានជ្រើសរើសឯកឧត្តម អ៊ុង ទី ឲ្យមកធ្វើជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ហើយវិរៈភាពរបស់ឯកឧត្តមអស្ចារ្យលះបង់ណាស់ក្នុងការបម្រើព្រះ និងគ្រីស្ទបរិស័ទក្នុងគណៈនិកាយប្រូតេស្តង់ទូទាំងប្រទេស…។ល។
ការប្រជុំនេះបានប្រព្រឹត្តនៅវេលាម៉ោង១រសៀល ដល៉ម៉ោង៣រសៀល ដែលស្ថិតនៅទីស្នាក់ការ ស.គ.ប.ក ប្រចាំខេត្តរតនគិរី ។