លោកគ្រូ ផា សុផល់ ប្រធានគណ:កម្មការនិងអធិការកិច្ចចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) បានដឹកនាំលោកគ្រូគង្វាយ អ្នកគ្រូ សមាជិក សមាជិកាស.គ.ប.ក រាជធានីភ្នំពេញ ចូលរួមមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ
June 25, 2025





















លោកគ្រូ ផា សុផល់ ប្រធានគណ:កម្មការនិងអធិការកិច្ចចាត់ការទូទៅសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជា(ស.គ.ប.ក) បានដឹកនាំលោកគ្រូគង្វាយ អ្នកគ្រូ សមាជិក សមាជិកាស.គ.ប.ក រាជធានីភ្នំពេញ ចូលរួម
មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរដែលមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។
ស.គ.ប.ក សូមកោតសរសើរ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពាបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥